(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៨០១គ្រឿង រកឃើញល្មើសច្បាប់៣៤២គ្រឿង (ម៉ូតូ៥៨ភាគរយ) អប់រំ២៣៣គ្រឿង និងផាកពិន័យ១០៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៤៨០គ្រឿង អប់រំ១៨៥គ្រឿង និងផាកពិន័យចំនួន៥១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៨,៥១៨គ្រឿង រកឃើញយានយន្តល្មើស ១៣,៣១៣គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៧,៧៩៤គ្រឿង និងផាកពិន័យ៥,៥១៩គ្រឿង (ម៉ូតូ៨៨ភាគរយ)៕