(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមហ៊ុន JET’S GROUP Co.; LTD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហការ ជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ ក្នុងគោលបំណងលើកកម្ពស់ផលិតផលខ្មែរភូមិមួយ ផលិតផលមួយ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ជាពិសេសតាមផ្សារ JET កុងតឺណឺ និងផ្សារបណ្តែតទឹក នៅតំបន់រមនីយដ្ឋានទេសចរណ៍ Skyland។

​គោលបំណង នៃកិច្ចព្រមព្រៀងសហការនេះ គឺការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការជំរុញ​ និងលើកកម្ពស់ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ លើការផលិត ការជំរុញឲ្យមានការប្រើប្រាស់ និងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក សម្រាប់លក់ផលិតផលខ្មែរភូមិមួយផលិត​ផលមួយ និងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជា​តិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល​កម្ពុជា៕