(ភ្នំពេញ)៖ អ្នកប្រាកដជាបានដឹង ពីត្រកូល Galaxy S9 | S9+ ដែលបានបើកសម្ពោធជាផ្លូវការ យប់មិញនេះ ដែលក្រុមហ៊ុនសាមសុង បានកែប្រែជំនាន់ទី៩ មួយនេះឲ្យរឹតតែ មានភាពខ្លាំងជាងមុនទៅលើរូបភាព វីដេអូ AR Emoji ដែលធ្វើឲ្យ Galaxy S9 | S9+ មានភាពច្នៃប្រឌិតខ្ពស់ទៅលើ កាមេរ៉ា។ សាមសុងបានកែលំអថ្មីឲ្យប្រសើរឡើង ទៅលើកម្រិតអាប់ភិចធឺ នៃកាមេរ៉ាភ្លោះ ដែលអាចចាប់រូបភាពបានឥតខ្ចោះក្នុងទីងងឹត, សមត្ថភាពក្នុងការថតយកវីដេអូ យឺត (Super Slo-mo) ដ៏អស្ចារ្យ និង AR Emoji ដែលចំណុចទាំងអស់នោះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ Galaxy S9 | S9+ អាចទទួលបានរូបភាពនៃគ្រប់សកម្មភាព។

ចំពោះ Speaker គឺមកភ្ជាប់ជាមួយ AKG ដែលមានកម្រិតលឺច្បាស់ជាង 40% បើប្រៀបធៀបនឹង Galaxy ជំនាន់មុនៗ ដែលបំពាក់បច្ចេកវិទ្យារបស់ Dolby Atmos,ដែលធ្វើឲ្យសម្លេងលឺច្បាស់ គ្រប់ជ្រុង ៣៦០ ដឺក្រេ។ មានកម្មវិធី ស្កេនមុខ, ស្កេនប្រស្រីភ្នែក, ស្កេនម្រាមដៃ និង intelligent Scan (កម្មវិធីច្របាច់បញ្ចូលគ្នារវាង Iris scanner & Face recognition) ។

ខាងក្រោមជាលក្ខណៈសម្បត្តិ របស់ Galaxy S9 | S9+ ដែលប្រកាសសម្ពោធយប់មិញ៖

Galaxy S9 ៖

*Dimension៖ 147.7 x 68.7 x 8.5 mm, ទំងន់ 163g

*Display៖ Infinity Display, 5.8” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 570ppi

*កាមេរ៉ា៖

o កាមេរ៉ាមុខ៖ 8MP AF (F1.7)
o កាមេរ៉ាក្រោយ៖ Super Speed Dual Pixel 12MP AF sensor with OIS (F1.5/F2.4)

*មេម៉ូរី៖ 128GB អាចបន្ថែមមេម៉ូរីបានរហូតដល់ 400GB (សម្រាប់ទីផ្សារប្រទេសកម្ពុជា)

* ទំហំថ្ម៖ 3,000 mAh

*OS: Android 8.0

*IP code: IP168
Galaxy S9 Plus ៖

* Dimension: 158.1 x 73.8 x 8.5 mm, ទំងន់ 189g

*Display: Infinity Display, 6.2” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 529ppi

*កាមេរ៉ា៖

o កាមេរ៉ាមុខ៖ 8MP AF (F1.7)
o កាមេរ៉ាក្រោយ៖ Dual Camera with Dual OIS

Wide angle: Super Speed Dual Pixel 12MP AF sensor (F1.5/F2.4)

Telephoto: 12MP AF Sensor (F2.4)

*មេម៉ូរី៖ 128GB/ 256GB អាចបន្ថែមមេម៉ូរីបានរហូតដល់ 400GB (សម្រាប់ទីផ្សារប្រទេសកម្ពុជា)

*ទំហំថ្ម៖ 3,500 mAh

*OS: Android 8.0

*IP code: IP168

បើតាមសម្តី លោក រតនា សោភ័ណ្ឌ ប្រធានផ្នែកផលិតផលទូរស័ព្ទដៃ ប្រចាំសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ លោកមានការជឿជាក់ខ្លាំងក្លា បំផុត ទៅលើចំណែកទីផ្សារក្នុងប្រទេសកម្ពុជា របស់ទូរស័ព្ទដៃមួយនេះដែលអាចដណ្តើមយកបានមិនខុសពីជំនាន់មុនៗរបស់ត្រកូល Galaxy នោះឡើយ ។

សម្រាប់ពណ៌របស់ Galaxy S9 | S9+ មាន៣ ពណ៌សម្រាប់ទីផ្សារកម្ពុជាគឺ៖ ពណ៌ខ្មៅ, ទឹកសមុទ្រ, និង ពណ៌ស្វាយ ។

ទូរស័ព្ទនេះនឹងដាក់ឲ្យកម៉្មង់ទិញទុកមុននៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៣ មីនា និង អតិថជនអាចទទួលយកទូរស័ព្ទនៅថ្ងៃទី ១៧ មីនា ២០១៨ ៕