(ភ្នំពេញ)៖ អង្គការសម្ព័ន្ធឥស្លាមពិភពលោក ដែលមានអង្គការជំនួយជាតំណាង បានបើកកម្មវិធីវេជ្ជសាស្រ្តឯកទេសរបស់ខ្លួន ដើម្បីវះកាត់ចេញនូវដុំពក និងថ្គាម នៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ដោយក្រុមវេជ្ជបណ្ឌិតប្រតិបត្តិដំណើរការវះកាត់ ៣០ ដ៏ស្មុគស្មាញ ដើម្បីវះកាត់ចេញនូវដុំពក ការកែសម្រួល និង ការវះកាត់ផ្នែកមុខ និង ថ្គាម នៅមន្ទីរពេទ្យនៃទីក្រុង​ភ្នំពេញ។

លោកសាស្រ្ដាចារ្យ ហាស្សាន់ ពិនដារ៉ាវេស្ស ស្សាហ៍ប៉ារ អគ្គលេខាធិការនៃអង្គការជំនួយឥស្លាមអន្ដរជាតិ បានឲ្យដឹងថា កម្មវិធីទាំងនេះ​ប្រព្រឹត្តទៅ ក្រោមការចង្អុលបង្ហាញ របស់លោកបណ្ឌិត មហាំម៉ាត់ ពិនអាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការនៃអង្គការឥស្លាមពិភពលោក ដើម្បីលុបបំបាត់ និង ព្យាយាមខិតខំប្រឹងប្រែង បន្ថយស្ថានភាពសុខភាពរ៉ាំរ៉ៃ។

លោកសាស្រ្ដាចារ្យ​បានបន្តថា យោងទៅតាមការស្នើសុំដល់អង្គការនេះ ដើម្បីផ្ដល់ជំនួយសង្រ្គោះ ក្រុមវេជ្ជបណ្ឌិតឯកទេសអារ៉ាប៊ីសាអូឌីត ត្រូវទទួលបន្ទុកក្នុងការអនុវត្តន៍​កម្មវិធីនេះ ដោយសហការ ជាមួយ​សមាគមមិត្តភាព និង​សប្បុរសធម៌កម្ពុជា។

លោកអគ្គលេខាធិការនៃអង្គការ ជំនួយឥស្លាមអន្ដរជាតិបានគូសបញ្ជាក់ថា កម្មវិធីនេះ មានរយៈពេល ពេញ១សប្ដាហ៍ ដោយបានពិនិត្យ និង​រកឃើញជំងឺចំនួន ​៦០​ករណី ហើយអ្នកជំងឺនៅកម្ពុជាំជាច្រើន កំពុងជួបការលំបាកក្នុងការព្យាបាល ជំងឺដុំពកនេះ ដោយសារការចំណាយថវិកាខ្ពស់។

ជាមួយគ្នានេះដែរ លោក សាស្រ្ដាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យ ផ្នែកច្រមុះ ត្រចៀក និង បំពង់ក នៅទីក្រុងភ្នំពេញ បានសម្ដែងនូវការកោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ អង្គការសម្ព័ន្ធឥស្លាមពិភពលោក និង ការព្យាយាមជួយអ្នកជំងឺ និងអ្នកខ្វះខាតនៅទូទាំងពិភពលោក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និង ជំនឿសាសនា អ្វីឡើង។ ក្នុងពេលជាមួយគ្នានេះ លោកបានទទួលស្វាគមន៍ ក្រុមការងារអារ៉ាប៊ីសាអូឌីត លើកដំបូងដែលមកកាន់តំបន់នេះ។

គួររំឭកថា កន្លងមក ក្រុមការងារគ្រូពេទ្យបានរៀបចំទស្សនកិច្ច កម្មវិធីនេះ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ឈ្មោះ ជាម៉ាល ទីព្រឹក្សាយោបល់ការវះកាត់ ផ្នែកមុខ​ ថ្គាម និង​ជំងឺពក-ក នៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យ ព្រះចៅអាប់ឌុបអាហ្សីសយេឌដា៕