(ភ្នំពេញ)៖ ហាងនំបុ័ងប្រ៊េដថក បែបអាស៊ី អឺរ៉ុប បានសម្ពោធដាក់លក់នំប្រភេទថ្មី សម្រាប់រដូវផ្ការីកនេះចំនួន១១ មុខបន្ថែមទៀត ដែលមានទាំងប្រភេទនំបុ័ងនិងនំខេក នៅគ្រប់សាខារបស់ខ្លូន។
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ អតិថិជននាពេលកន្លងមកទាំងរសជាតិ និង ការតុបតែងលើប្រភេទនំផ្សេងៗ ហាងនំបុ័ង ប្រ៊េដថក នឹងដាក់លក់នំថ្មី កាន់តែប្លែក ជាពិសេសគឺមានរសជាតិជាប់ចិត្តតែម្តង ដែលស្របទៅនឹងការនិយមចូលចិត្តរបស់អតិថិជនអាស៊ី និង អឺរ៉ុប ភាគច្រើន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នេះតទៅ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ អតិថិជនទាំងអស់នឹងមានឱកាសភ្លក់នំជាឈុតក្នុងតំលៃតែ ១៧,០០០រៀលប៉ុណ្ណោះពី ប្រ៊េដថក។ បន្ថែមលើនេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ១០% ទៅលើប្រភេទនំខេកថ្មី រៀងរាល់ការកុម្ម៉ង់ទុកមុនចំនួនពីរថ្ងៃមុន ដោយគ្រាន់តែកក់ទៅកាន់បុគ្គលិករបស់ប្រ៊េដថក ឬផ្ញើសារចូលប្រអប់សំបុត្ររបស់ហ្វេសប៊ុកប្រ៊េដថក។
ក្រុមនំប្រភេទថ្មីនេះមានឈ្មោះ Edible Spring Garden ដែលមានទាំងអស់ ១១ មុខ៖ Lemon Leaf, Sunrise Surprise, Abundance, Lazy bug, Golden Pumpkin, Tomato Tingler, Crater Cheese Honey Cake, Mountain Green Tea Toast, Pumpkin Toast, Strawberry Bliss & Hazelnut Moment ។
លោក ប៊ុន យី អ្នកគ្រប់គ្រងទូទៅ របស់ប្រ៊េដថក មានប្រសាសន៏អោយដឹងថា ប្រ៊េដថក តែងតែស្វែងរក និងបង្កើតនំប្រភេទថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយក្រុមនំ Edible Spring Garden គឺជាប្រភេទនំដែលមានរសជាតិ និងការតុបតែងបែបរដូវផ្ការីក ដែលប្រាកដជាត្រូវមាត់សម្រាប់អតិថិជននៅកម្ពុជា ។
គួរបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ BreadTalk មានសាខាចំនួន ៨ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១ សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥ នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី, សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម, សាខាទី ៧ បឹងស្នោក្នុងបុរីប៉េងហួត និង សាខាវាលព្រះមេរុ ហើយ BreadTalk នឹងពង្រីកសក្តានុពល ដល់ខេត្ដសៀមរាប និង បាត់ដំបងទៀតក្នុងពេលអនាគតខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ BreadTalk hotline: 099 989898 ៕