(កំពង់ចាម)៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌលទី៦នៅខេត្តកំពង់ចាម ដែលមាន៦៤ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញមែន។ ព្រោះក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតាចង់ដណ្តើមយកជ័យជំនះ ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀត នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ទោះបីជា៣០ប្រកួតសម្រាប់ថ្ងៃដំបូងនេះ ពិតជាស្វិតស្វាញ និងតានតឹងមែន តែក៏មានការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាត ពីក្រុម The CAMBO និងក្រុម OMG ជាពិសេសនៅបរិវេណជុំវិញទីលានប្រកួត Tiger Street Football Festival 2018 មានស្តង់លេងហ្គេមកម្សាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រទៀតផង។

លើសពីនេះ នាពេលរាត្រីដំបូងនេះនឹងមានការប្រគំតន្រ្តី Tiger Street Football Festival 2018 ដោយមានការចូលរួមសម្តែងពីកំពូលតារាចំរៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បញ្ញារឹទ្ធ លោក ថែ ថៃ កញ្ញា ប៉ាច គីមួយ និង លោក ស៊យ រតនៈ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH៕

សូមពិសាដោយការទទួលខុសត្រូវ