(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងឱកាសទិវាសិទ្ធនារីអន្ដរជាតិ ៨មីនា ឆ្នាំ២០១៨ខាងមុខនេះ​ និងជាថ្ងៃបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវរថយន្ដក្រុង របស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ ក្រុមហ៊ុន នឹងធ្វើការដឹកអ្នកដំណើរដោយឥតគិតថ្លៃពេញមួយថ្ងៃ ។នេះបើតាមការលើកឡើង របស់លោក ប៉ោ វុទ្ធី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន។

លោក ប៉ោ វុទ្ធី បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះថា «ក្រុមហ៊ុនបូព៌ាអាស៊ីយើងខ្ញុំ ជាក្រុមហ៊ុនមួយដែលបើកថ្មី ដែលបើកបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មានគ្រប់ពេលវេលា ព្រឹក-ថ្ងៃ ល្ងាច-យប់ ដោយមានទំនួលខុសត្រូវខ្ពស់ ជាមួយសេវាកម្មលឿនរហ័សទាន់ចិត្តប្រកបដោយសុវត្ថិភាព និងបំពេញសេចក្ដីត្រូវការ របស់អតិថិជន ដែលមានទាំងរថយន្តប្រណិតកម្រិត VIP ចំនួន២០គ្រឿង និងរថយន្ដក្រុង៤៥កៅអី ចំនួន ៦០គ្រឿង ក្នុងតម្លៃសមរម្យបំផុតជូនដល់អតិថិជន»

ប្រធានគ្រប់គ្រងរូបនេះ ថ្លែងបន្ដថា «ពិសេសក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ របស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ និងអបអរទិវាសិទ្ធនារីអន្ដរជាតិ ៨មីនាខាងមុខនេះ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនយើង នឹងដឹកអ្នកដំណើរ ដោយឥតគិតថ្លៃពេញមួយថ្ងៃតែម្ដង ហើយសម្រាប់បុណ្យជាតិធំៗ យើងនឹងមិនឡើងថ្លៃ សំបុត្ររថយន្ដនោះទេ នឹងមានកម្មវិធីពិសេសជាច្រើនទៀត ជូនដល់អតិថិជន ដើម្បីស្របទៅតាមគោលការណ៍របស់ក្រុមហ៊ុនយើង និងគោរពទៅ​​តាមអនុសាសន៍ និងការទទូចសុំរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដោយដាក់តម្លៃឲ្យទាប ជូនប្រជាពលរដ្ឋយើង ដើម្បីសម្រួលភាពងាយស្រួល ទាំងពីភ្នំពេញទៅបណ្ដាខេត្ដ និងពីបណ្ដាខេត្ដ មកភ្នំពេញ ហើយក្រុមហ៊ុនយើង នឹងប្រកាន់ភ្ជាប់នូវគោលការណ៍នេះជានិច្ច»

លើសពីនោះ លោក ប៉ោ វុទ្ធី បានថ្លែងទៀតថា «ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ នឹងមានការបញ្ចុះតម្លៃ ៣០% លើសំបុត្ររថយន្ដដឹកអ្នកដំណើរ ជូនដល់អតិថិជន ក្នុងរយៈពេលពេញ ១ឆ្នាំ ពិសេសក្នុងនោះ ជាការគិតគូររបស់ក្រុមហ៊ុន ដោយក្នុងមួយសំបុត្រ គឺបរិច្ឆាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥០០រៀល អ្វីដែលយើងគិតគូរនេះ គឺក្នុងនាមយើង ជាអ្នកបម្រើសេវាកម្ម ជូនបងប្អូនអ្នកដំណើរ តែយើងចង់ឲ្យបងប្អូនអ្នកដំណើរទាំងអស់ ដែលប្រើនូវសេវាកម្មយើង រួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា »។

ព័ត៌មានលម្អិត សូមអញ្ជើញ ទៅទីតាំងក្រុមហ៊ុន ដែលស្ថិតលើផ្លូវកម្ពុជាក្រោម ជាប់ពីក្រោយវិមានសន្តិភាព និងទំនាក់ទំនាក់ទូរស័ព្ទលេខ៖ 077 317171/061 217171/098317272/087317272 ឬចូលទៅកាន់ Facebook៖ https://www.facebook.com/bpatransport.com.kh/