(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ព្រំ វិសេស ប្រធានអគារបេះដូង និងសរសៃឈាមមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន១៧៩) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីប្រគល់ ទទួលសម្ភារឧបករណ៍ពេទ្យរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិនថា ឧបករណ៍សម្រាប់បម្រើដល់វិស័យសុខាភិបាល ដែលចិនប្រគល់ឲ្យមន្ទីរមានចំនួន២៤មុខ គិតជាទឹកប្រាក់ប្រមាណ៥លានដុល្លារ។
លោកវេជ្ជបណ្ឌិត ព្រំ វិសេស បានថ្លែងថា ឧបករណ៍ទាំង២៤មុខនោះរួមមាន៖ ផ្នែកសម្ភារបេះដូង សម្ភារផ្នែកខាងរួបភាពវេជ្ជាសាស្ត្រ ផ្នែកខាងសួត និងផ្នែកខាងខួក្បាល ហើយជាពិសេសផ្នែក សម្ភារបេះដូង មានចំនួន២០មុខ ហើយក្នុងនោះ ជារបស់មួយសំខាន់ដែលផ្តោតសំខាន់ជាងគេ គឺសម្ភារវះកាត់បេះដូង នេះតែម្តងហើយដែលមាន តម្លៃគួរឲ្យគាត់សម្គាល់ ហើយជាសម្ភារដែលមន្ទីពេទ្យយើងពិបាក នឹងរកទិញបាន ហើយជាពិសេសខាងអ៊ីម៉ាសេរីផងដែរ។
លោកវេជ្ជបណ្ឌិត ព្រំ វិសេស បានបន្តថា ម៉ាស៊ីនថត ស៊ីធីស្គែនចំនួន១២៨ស្លាយ ហើយជាម៉ាស៊ីនមួយថ្លៃ ប្រសិទ្ធភាពខ្ពស់នៅក្នុងការរករោគវិនិច្ឆ័យ ហើយយើងគិតធាជាម៉ាស៊ីនមួយសំខាន់នៅក្នុងប្រទេស។
លោកវេជ្ជបណ្ឌិត ព្រំ វិសេស បានបន្តថា បើសិនជាគិតជាទឹកប្រាក់នៅក្នុងជំនួយទាំងនេះ លោកគិតថា មិនតិចជាង៥លានដុល្លារនោះទេ។ ជាក់ស្តែងគឺការផ្តល់ជំនួយ និងសម្ភារទាំងអស់នេះ គឺជារឿងមួយសំខាន់ ហើយចាំបាច់បំផុត ហើយតម្រូវការបំផុត សម្រាប់មន្ទីពេទ្យព្រះកេតុមាលារបស់យើង ហើយប៉ុននឹងមិនទាន់គ្រាន់នោះទេយើងនឹងបន្តស្នើរសុំជំនួយបន្តទៀតនូវសម្ភារដែលអនុវត្តន៍ នូវជំនាញស៊ីជម្រៅ។
ដោយឡែកលោក ស្យង់ បូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា-ចិន បានសហការអភិវឌ្ឍជាមួយគ្នា លើគ្រប់វិស័យទៅមុខដោយឥតឈប់ឈរ ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការមេត្រីភាព រវាងកងទ័ពប្រទេសយើងទាំងពីរ ប្រជាជន និងប្រជាជន បានបន្តផ្តល់ជំនួយអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីជួយជំរុញ ឲ្យមន្ទីពេទ្យ ព្រះកេតុមាលា ឲ្យមានការអភិវឌ្ឍទៅមុខជានិច្ចជានិរន្តរផងដែរ។
លោកជឿជាក់ថា ដោយសារមានការ ខិតខំប្រឹងប្រែងរួមជាមួយគ្នា នឹងធ្វើឲ្យសមត្ថភាពរបស់មន្ទីពេទ្យព្រះកេតុមាលា នឹងទទទួលកាអភិវឌ្ឍន៍ឥតឈប់ឈរ ហើយផ្តល់សេវាកាន់តែល្អប្រសើរ ជូនចំពោះកងទ័ពកម្ពុជា និងប្រជាជនកម្ពុជាជាក់ជាមិនខាន៕