Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រវឹងស្រាស្រឿងៗ ទៅបុណ្យគេបាត់ខ្លួន២ថ្ងៃ ស្រាប់តែគេប្រទះឃើញសពនៅក្នុងស្រះទឹក នៅស្រុកកំពង់រោទិ៍

26-02-2018 14:12

(ស្វាយរៀង)៖ សពស្ត្រីវ័យចំណាស់អាយុ៤៨ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់អណ្តែតទឹកក្នុងស្រះទឹក សង្ស័យស្រវឹងស្រាវង្វេងដើរធ្លាក់ស្រះទឹក រហូតលង់ស្លាប់បែបនេះ។ ករណីប្រទះឃើញសាកសពស្ត្រី ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦៖៤០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិ ព្រៃចំណារ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងថា ស្ត្រីរងគ្រោះខាងលើ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញពីផ្ទះដោយទៅចូលរួមពិធីបុណ្យ អ្នកក្នុងភូមិជិតគ្នា ហើយបាត់រហូតសាច់ញាតិសួរនាំ តែគេថា គាត់ចេញមកវិញហើយ។ លុះមកដល់ព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ (រយៈពេល២ថ្ងៃ) ទើបមានអ្នកប្រទះឃើញផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋថា មានមនុស្សស្លាប់លង់ទឹក លុះនាំគ្នាទៅមើលទើបដឹងថា ស្ត្រីខាងលើបានស្លាប់។

ជនរងគ្រោះមានឈ្មោះ ថោង អិត អាយុ៤៨ឆ្នាំ ជាក្រមុំចាស់ គ្មានកូនចៅអ្វីនោះមានទីលំនៅភូមិ ព្រៃចំណា ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះមកដើម្បីពិនិត្យសាកសព។ បន្ទាប់ពីពិនិត្យទៅលើសាកសពមកពុំមានស្លាកស្នាមអ្វីនោះទេ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ បើតាមអះអាងពីក្រុមគ្រួសារ សាកសពជនរងគ្រោះ វង្វេងច្រើនអាចស្រវឹងស្រាផងនោះ ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តងទៅ៕