(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់-ទទួលសម្ភារៈឧបករណ៍ពេទ្យរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស្យង់ បូ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសចិន នឹងបន្តកិច្ចសហ ប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យសុខាភិបាលជាមួយកម្ពុជា ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសទៅលើវិស័យសុខាភាព កងទ័ពរវាងប្រទេសទាំងពីរ។
លោក ស្យង់ បូ បានថ្លែងថា «ជាក់ស្តែងពិធីប្រគល់សម្ភារៈពេទ្យនៅថ្ងៃនេះ គឺជាកាវាយតម្លៃយ៉ាងពេញលេញចំពោះសហប្រតិបត្តិការ ផ្នែកវិស័យសុខាភិបាល រវាងភាគីយើងទាំងពី ដែលបានសហការគ្នាកន្លងមក ហើយក៏ជាកាបង្ហាញនូវសេចក្តីសង្ឃឹមចំពោះ កិច្ចសហប្រតិបត្តិការនាពេលអនាគត់ផងដែរ»។
លោក ស្យង់ បូ បានបន្តថា «ក្រោមកាដឹកនាំរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា ក្រុមគ្រូពេទ្យជំនាញ កម្ពុជា-ចិន នឹងបន្តចងចាំជានិច្ចអំពីបេសកកម្ម និងភារកិច្ចរបស់ខ្លួន ប្រើប្រាស់ឲ្យបានល្អនូវសម្ភារៈពេទ្យទាំងអស់នេះ ហើយធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យកម្ពុជា ដើម្បីផ្តល់សេវាកម្មយ៉ាងល្អឥតខ្ចោះជូនចំពោះកងទ័ពកម្ពុជា និងប្រជាជនកម្ពុជា ដែលជាការរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញ ឲ្យវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត»។
លោក ស្យង់ បូ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា-ចិន បានសហការអភិវឌ្ឍជាមួយគ្នាលើគ្រប់វិស័យទៅមុខដោយឥតឈប់ឈរ ក្របខណ្ឌ នៃកិច្ចសហ ប្រតិបត្តិការមេត្រីភាពរវាងកងទ័ពប្រទេសយើងទាំងពីរ ប្រជាជន និងប្រជាជន បានបន្តផ្តល់ជំនួយអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីជួយជំរុញ ឲ្យមន្ទីពេទ្យ ព្រះកេតុមាលា ឲ្យមានការអភិវឌ្ឍទៅមុខជានិច្ចជានិរន្តរផងដែរ។ លោកជឿជាក់ថា ដោយសារមានការ ខិតខំប្រឹងប្រែងរួមជាមួយគ្នា នឹងធ្វើឲ្យសមត្ថភាពរបស់មន្ទីពេទ្យព្រះតេតុមាលានឹងទទទួលកាអភិវឌ្ឍន៍ឥតឈប់ឈរ ហើយផ្តល់សេវាកាន់តែល្អប្រសើរ ជូនចំពោះកងទ័ពកម្ពុជា និងប្រជាជនកម្ពុជា ជាក់ជាមិនខាន៕