(ភ្នំពេញ)៖ លោក សៅ សុខា បានបន្ដធ្វើជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) អាណត្តិទី១២ ឆ្នាំ២០១៨-២០២២ ដោយស្វ័យប្រវត្តិ ហើយក៏ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិរបស់សហព័ន្ធផងដែរ ក្រោយគ្មានបេក្ខភាពឈរឈ្មោះ ប្រជែងតំណែងប្រធានសហព័ន្ធ។

ទន្ទឹមជាមួយគ្នានេះ លោក ខៀវ សាម៉េត ដែលជាអនុប្រធានសហព័ន្ធ ក៏បន្ដតំណែងរបស់ខ្លួន ព្រោះគ្មានគូប្រជែងដូចគ្នា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ FFC បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១១ ឈានចូលអាណត្តិទី១២ ឆ្នាំ២០១៨-២០២២ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមជាសាក្សីពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផងដែរ៕