(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងរៀបចំសន្តិបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៨ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» និងពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី២ ២០១៨-២០២១។
សន្និបាតបូកសរុបការងារនេះ ក៏មានបទអន្តរាគមន៍ និងកិច្ចពិភាក្សាលើប្រធានបទចំនួន៥ផងដែរ រួមមាន៖
*ប្រធានបទទី១៖ ស្ដីពីការអភិវឌ្ឍផលិតផលទេសចរណ៍ និងសហប្រតិបត្តិការ
*ប្រធានបទទី២៖ ស្ដីពីការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស
*ប្រធានបទទី៣៖ ស្ដីពីការពង្រឹងសន្តិសុខសុវត្ថិភាពទេសចរ និងការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរ
*ប្រធានបទទី៤៖ ស្ដីពីការពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជា
*ប្រធានបទទី៥៖ ស្ដីពីការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ៕