(ភ្នំពេញ)៖ កម្ពុជាបច្ចុប្បន្ន ស្ថិតនៅក្នុងកំរិតជីវភាពមធ្យម បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត នៃតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ពាណិជ្ជកម្ម វិស័យបដិសណ្ឋារកិច្ច ដើរតួយ៉ាងសំខាន់ក្នុងកាផ្តល់ជូននូវការងារ ប្រភពចំណូល ឱកាសវិនិយោគ នឹងអត្ថប្រយោជន៍សំខាន់ៗ ជាច្រើនផ្សេងដែល ជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល។
ដោយឡែកពាណិជ្ជកម្មក្នុងវិស័យនេះទាមទាឲ្យមានការទទួលខុសត្រូវខ្លាំង លើគុណភាព សេវាកម្ម អនាម័យជាលក្ខណៈស្ទង់ដារដើម្បីធានា ឲ្យពាណិជ្ជកម្ម ឬអាជីវកម្មនេះ បន្តទៅប្រកបដោយនិរន្តភាពនឹងភាពជឿជាក់ពីអតិថិជនរបស់ខ្លួន។
ដោយមើលឃើញពីភាពចាំបាច់ទាំងអស់នេះក្រុមហ៊ុន We Goal Consulting Company ស្ថាប័នជំនាញខាងអាជីវកម្ម លក្ខណៈកម្មសិទ្ធបញ្ញា (Franchise Business Expert), ក្រុមហ៊ុន STI Inestment Group ស្ថាប័នវិនិយោទៅលើ អាជីវកម្ម លក្ខណៈកម្មសិទ្ធបញ្ញា (Franchise Business) និងមានការគាំទ្រពី (CIA) ស្ថាប័នជំនាញទៅលើផ្នែកច្បាប់សិទ្ធិ កម្មសិទ្ធិបញ្ញា និងអាជ្ញាប័ណ្ណ (Trakdemark) និងពន្ធសារពើពន្ធបានរួមគ្នាបង្កើតនូវវេទិកា «ការយល់ដឹងស៊ីជម្រៅ អំពីការប្រកបអាជីវកម្ម ដោយអាជ្ញាប័ណ្ណ និងលក្ខណៈកម្មសិទ្ធបញ្ញា Franchise» ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីម៉ោង៨៖០០ ដល់ម៉ោង១០៖៣០នាទីព្រឹក។
នេះជាព្រឹត្តិការណ៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ឱកាសឲ្យអាជីវករខ្នាត តូច មធ្យម ធំ ពាណិជ្ជករ សហគ្រិន ស្ថាប័នពាណិជ្ជកម្មផ្សេងៗទៀត បានចូលរួមយល់ដឹងស៊ីជម្រៅឆ្ពោះទោរកការប្រតិបត្តិអាជីវកម្មលក្ខណៈកម្មសិទ្ធបញ្ញា Franchise ទៅតាមស្ទង់ដារ នឹងតម្រូវការបស់អតិថិជន។ កម្មវិធីនេះបើកទូលាយឲ្យមានការចូលរួមដោយឥតគិតថ្លៃសម្រាប់វិនិយោគិន សហគ្រិន ពានិជ្ចករ ទាំងជាតិ និងអន្តរជាតិ ដែលកំពុងប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។ ដោយមានការសហការយ៉ាងជិតស្និទ្ធិពីស្ថប័នធំៗ មួយចំនួនទៀតនៅកម្ពុជា។
សូមបញ្ជាក់ សម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមសូមហៅមកកាន់លេខ៖ 076 222 7078 / 077 666 307 / 098 284 271 ឲ្យបានមុនថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨ សម្រាប់ការចុះឈ្មោះ៕