គណបក្សខ្មែររួបរួមជាតិ រំលឹកខួប២ឆ្នាំរបស់ខ្លួន ដោយមានសមាជិកចូលរួម ជាង១០០នាក់
26-02-2018 09:25
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណបក្សខ្មែររួបរួមជាតិ បានរៀបចំពិធីរំលឹកខួប២ឆ្នាំ នៃការបង្កើតបក្សនេះ នៅទីស្នាក់ការកណ្តាល នាសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកាចូលរួមប្រមាណជាង១០០នាក់។
លោក សឹង្គ គិរី ប្រធានគណបក្សខ្មែររួបរួមជាតិ បន្តពីលោក ញឹក ប៊ុនឆៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីនេះ។
សូមបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ បានបង្កើតឡើងដោយ លោក ញឹក ប៊ុនឆៃ និងអតីតថ្នាក់ដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនទៀត កាលពីខែកុម្ភៈ ឆ្នាំ២០១៦៕