Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីថ្លែងការណ៍៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តិទៅដោយរលូន ស្ថិតក្នុងបរិយាកាស សេរី ត្រឹមត្រូវយុត្តិធម៌ និងទទួលយកបាន

26-02-2018 00:30

(ភ្នំពេញ)៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលបឋមបណ្តោះអាសន្ន នៅតាមមណ្ឌលភូមិភាគទាំង៨ នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៤, នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ លើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ប្រព្រឹត្តិទៅដោយរលូន ស្ថិតក្នុងបរិយាកាស សេរី ត្រឹមត្រូវយុត្តិធម៌ និងទទួលយកបាន។

គណបក្សសញ្ជាតិកម្ពុជា សូមប្រកាសគាំទ្រឱឡារិកចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ និងសូមកោតសរសើរដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំដំណើរការនេះ។