Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ.ជ.ប បង្ហាញលទ្ធផលបឋមបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

25-02-2018 15:05

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅវេលាម៉ោង៣រសៀលថ្ងៃអាទិត្យនេះ បានបង្ហាញលទ្ធផលបឋមបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់​ គ​.ជ.ប ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅប៉ុន្មាននាទីមុននេះ។

នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន គ.ជ.ប បានបញ្ជាក់ថា ចំនួនអ្នកបានទៅបោះឆ្នោតនៅតាមភូមិភាគទាំង៨ តាមការិយាល័យទំាំង៣៣ មានចំនួន១១,៦៧០នាក់ ក្នុងចំណោមអ្នកបោះឆ្នោតមានចំនួន ១១,៦៩៥នាក់ ពោលស្នើនឹង៩៩.៧៩ភាគរយ៕