(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ដើម្បីផ្សាយជូនលោកអ្នក៖
១៖ នាយករដ្ឋមន្ត្រីជប៉ុន ទះកំភ្លៀងក្រុមអតីតបក្សប្រឆាំង បង្ហាញការស្និទ្ធស្នាលជាមួយបុរសខ្លាំងកម្ពុជា និងប្រកាសបន្តផ្តល់ជំនួយអភិវឌ្ឍន៍ (ចុចអាន)
២៖ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ រយៈពេល១៤ថ្ងៃ ប្រព្រឹត្ដិទៅដោយភាពស្ងប់ស្ងាត់ របៀបរៀបរយល្អ និងគ្មានអំពើហិង្សា (ចុចអាន)
៣៖ កម្ពុជាសោកស្តាយចំពោះការផ្អាកផ្តល់ទិដ្ឋាការលក្ខខណ្ឌពិសេស ដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់ និងចាត់ទុកការផ្អាកនេះធ្វើឲ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ (ចុចអាន)
៤៖ ក្រសួងព័ត៌មានប្រតិកម្មនឹងរបាយការណ៍ CCIM ដែលចេញផ្សាយថា រដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញ និងគម្រាម កំហែងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ចុចអាន)
៥៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន (ចុចអាន)
៦៖ អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការអំពាវនាវមិនឲ្យប្រជាជន ទៅបោះឆ្នោត គឺជាអំពើភេរវកម្ម ដែលមិនអាចអនុគ្រោះឲ្យដាច់ខាត (ចុចអាន)
៧៖ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ បានឆ្លងផុតស្ថាប័នព្រឹទ្ធសភាហើយ (ចុចអាន)
៨៖ សម្តេចតេជោ ហ៊ុន សែន ព្រមានតាមវ៉ៃដល់ផ្ទះចំពោះអ្នកមានផែនការធ្វើបាតុកម្ម «ដុតរូបប្រឆាំងសម្តេច» នៅអូស្រ្តាលី (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន ព្រមានថា សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ចេញមិនរួចទេ បើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា (ចុចអាន)
១០៖ Fresh News ប្រកាសដាក់ដំណើរការផ្សាយភាសាចិនជាផ្លូវការ ដែលជាភាសាទី៣នៃការផ្សាយរបស់ខ្លួន៕ (ចុចអាន)