(ភ្នំពេញ)៖ និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសកលវិទ្យាល័យន័រតុន (NU) ពួតដៃគ្នាសម្តែងរឿងព្រេងនិទាន និងប្រវត្តិសាស្ដ្រខ្មែរ ដើម្បីយល់ដឹងកាន់តែច្បាស់ អំពីរឿងព្រេងខ្មែរ សម័យបុរាណ។
ការសម្តែងបែបរឿងព្រេងនិទាននេះ ត្រូវបានរៀបចំដោយ សាកលវិទ្យាល័យន័រតុន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ រួមនឹងនិស្សិតជាច្រើនអ្នកនាក់ទៀត។
លោក ចាន់ សុខឃាង សាកលវិទ្យាធិការសាកលវិទ្យាល័យន័រតុន បានលើកឡើងថា «រឿងនិទាននានារបស់ខ្មែរយើងតែងតែបង្ហាញ នូវការលើកទឹកចិត្តជំរុញនៅក្ដីក្លាហាន ប្រវត្តិភ្នំ សត្វ ក៏ដូចជាដែនដី នៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ដថា ការស្វែងយល់ និងលើកតម្កើនឲ្យតម្លៃទៅដល់វប្បធម៌ និងប្រវត្តិសាស្ដ្ររបស់ខ្មែរ គឺមានសារៈសំខាន់យ៉ាងខ្លាំងរបស់ប្រជាជនខ្មែរទូទាំងប្រទេស ហើយសព្វថ្ងៃខ្មែរមនរស់នៅភូមា ចឹងនិយាយភាសាភូមា និងភាសាមន។ ក្រៅពីនេះ លោកក៏បានរំឭកបន្ថែមថា «ខ្មែរតែងតែរូបរួមគ្នា ដើម្បីឲ្យខ្មែរខ្លាំងក្នុងសម័យអង្គរ ប្រជាជនខ្មែរមានភាពរុងរឿង ហើយកាលពីសម័យមុនដែនដីកម្ពុជា មានជិតទៅដល់ភូមា នៃសម័យនោះប្រជាជនខ្មែរគេហៅថា ខ្មែរមន»។
សូមរំឭកថា សិល្បៈខ្មែរចែកចេញជា៧ប្រភេទ រួមមាន៖ ទី១៖ សិល្បៈស្ថាបត្យកម្ម, ទី២៖ សិល្បៈចម្លាក់, ទី៣៖ សិល្បៈគំនូរ, ទី៤៖ សិល្បៈតន្រី, ទី៥៖ សិល្បៈរបាំ, ទី៦៖ សិល្បៈអក្សរសិល្ប៍ និងទី៧៖ សិល្បៈភាពយន្ត។
លោកសាស្ដ្រាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការសាកលវិទ្យាល័យន័រតុន បានបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃ «ខ្មែរមន» មានប្រហែល១២លាននាក់ ប៉ុន្ដែខ្មែរកណ្ដាលអត់និយាយភាសារខ្មែរមនបានឡើយ។ កន្លងមកប្រវត្តិសាស្ដ្ររបស់ខ្មែរ ត្រូវប្រទេសថៃគ្រប់គ្រងខេត្តបាត់ដំបង និងសៀមរាប ហើយនៅសម័យនោះខ្មែរចេះភាសាថៃ មួយចំនួន៕