(ភ្នំពេញ)៖ ជាការពិតណាស់សម្រាប់អ្នកដែលចូលចិត្តការដើរកំសាន្ដ តាមបណ្ដាប្រទេសនីមួយៗ តែងតែជ្រើសរើសយកសេវាកម្មណាដែលផ្ដល់ភាពងាយស្រួល និងមិនចំណាយថវិកាច្រើន ទៅលើការចំណាយផ្សេងៗ។ ជាក់ស្ដែងសម្រាប់អ្នកទេសចរណ៍ទាំងអស់ ដែលមានដំណើរកំសាន្ដ ឬគ្រោងនឹងមានដំណើរកំសាន្ដ ពុំគួរមើលរំលងនូវសេវាកម្ម៣យ៉ាងក្នុងប្រទេសកម្ពុជា ដែលសេវាកម្មទាំង៣នោះនឹងផ្ដល់ឲ្យដំណើរកំសាន្ដ របស់អស់លោកអ្នកកាន់តែរីករាយ មានផាសុខភាព និងសុវត្ថិភាព។
សេវាកម្មទាំង៣នោះរួមមាន សេវាកម្មដំណើរកំសាន្ដលើនាវា Costa Cruise, សេវាកម្ម Easy Book និងសេវាកម្ម Airsim។ សេវាកម្មទាំង៣នេះ នឹងញាំងឲ្យដំណើរកំសាន្ដ របស់អ្នកទេសចរទាំងអស់គ្នា កាន់តែរីករាយ ជាពិសេសនោះគឺចំណាយថវិកាតិចបំផុត។
ថ្លែងក្នុងកម្មវិធី ជប់លៀងប្រចាំឆ្នាំរបស់ភ្នាក់ងារទេសចរណ៍កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក រ៉ូឌី វីរ៉ាណូ ស្ថាបនិកក្រុមហ៊ុនដំណើរកំសាន្ដតាមនាវា Costa Cruise បានឲ្យដឹងថា ការធ្វើដំណើរកំសាន្ដតាមនាវា គឺជាដំណើរកំសាន្ដមួយដែលថ្មីសម្រាប់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា មួយវិញទៀតនេះជាបទពិសោធន៍ថ្មីសម្រាប់អ្នកចូលចិត្តដើរកំសាន្ដ។ កប៉ាល Costa Cruise ជាកប៉ាល
មួយដែលធំជាងគេនៅប៉ែកអ៊ឺរ៉ុប ដោយក្នុងកប៉ាលមានបន្ទប់រហូតទៅដល់ ១៣៥៨បន្ទប់ និងអាចផ្ទុកមនុស្សចំនួន៣៤៧០នាក់ផងដែរ។
យ៉ាងណាមិញ ក៏មានភ្ញៀវជាច្រើនបានជួបការលំបាកក្នុងការប្រើប្រាស់ស៊ីមកាត មានន័យថាប្រសិនបើចង់ទៅ ប្រទេសណាមួយគឺត្រូវផ្លាស់ប្ដូរស៊ីមទៅតាមប្រទេសនោះ ហើយដើម្បីបញ្ជៀសនូវការពិបាកទាំងនោះ អ្នកទេសចរទាំងអស់ក៏ពុំគួរមើលរំលងនូវសេវាកម្ម Airsim ដែលសេវាកម្មនេះ នឹងផ្ដល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការធ្វើដំណើរកំសាន្ដតាមប្រទេសនីមួយៗ ដោយមិនចាំបាច់ប្ដូរស៊ីមកាត។ Arisim ជាប្រភេទស៊ីមកាតដែលប្រើប្រាស់ទិន្ន័យអ៊ីនធឺណែតជុំវិញពិភពលោក ដូចជា ប្រទេសហុងកុង, ប្រទេសជប៉ុន, កោះតៃវ៉ាន់, ប្រទេសចិន, ប្រទេសកូរ៉េ, ប្រទេសថៃ, ប្រទេសម៉ាឡេស៊ី, ចក្រភពអង់គ្លេស រួមទាំងប្រទេសជាច្រើនទៀត មិនថាអ្នកនៅកន្លែងណា នៅប្រទេសណាក៏អាចប្រើប្រាស់ Arisim តែមួយគត់។
ក្នុងនោះដែរអ្នកដើរទេសចរទាំងអស់ក៏គួរតែជ្រើសរើសសេវាកម្ម Easy Book ដែលនេះជាសេវាកម្មលក់សំបុត្រតាមអនឡាញ មានដូចជាសំបុត្រឡានក្រុង សំបុត្ររទេះភ្លើង កញ្ចប់ទូរ កប៉ាល់ ក៏ដូចជាកក់សណ្ឋាគារ និងមានសំបុត្រចូលកំសាន្ដក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសេវាកម្មនេះ ផ្ដល់ភាពងាយស្រួល និងចំណេញពេលវេលាទៅដល់ភ្ញៀវទេសចរ៕