(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៧១៧គ្រឿង រកឃើញល្មើសច្បាប់៥៥៦គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ៣៦១គ្រឿង និងផាកពិន័យ១៩៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៥០៦គ្រឿង អប់រំ២១៩គ្រឿង និងផាកពិន័យចំនួន១០០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩២,៥៩៦គ្រឿង រកឃើញយានយន្តល្មើស ១២,៦៨៤គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៧,៤០០គ្រឿង និងផាកពិន័យ៥,២៨៤គ្រឿង (ម៉ូតូ៨៨ភាគរយ)៕