Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប ច្រានចោល​ព័ត៌មាន​ថា ថ្នាក់ដឹកនាំខេត្ត ​នៅពីក្រោយករណីអាជ្ញាធរអប្សរា ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នករំលោភយកដី នៅតំបន់បុរីសណ្ឋាគារ

24-02-2018 14:11

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ច្រានចោលចំពោះព័ត៌មានដែលចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្តសៀមរាប នៅពីក្រោយករណីអាជ្ញាធរអប្សរា ចាត់វិធានការតាមច្បាប់ចំពោះបុគ្គលម្នាក់ និងបក្ខពួក ដែលបានរំលោភយកដីរបស់អាជ្ញាធរអប្សរា នៅក្នុងតំបន់បុរីសណ្ឋាគារ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

សេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ព័ត៌មានដែលចោទប្រកាន់នោះ គឺជារឿងមិនពិតនោះទេ មានចេតនាមួលបង្កាច់ថ្នាក់ដឹកនាំ ខេត្តសៀមរាប និងមានចេតនារំលោភកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិ។

រដ្ឋបាលខេត្តអះអាងថា ឈ្មោះ ហួន សីហា និងបក្ខពួកបានដាំបង្គោលរបងថ្ម ក្នុងតំបន់បុរីសណ្ឋាគារ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ត្រង់ចំណុចខាងត្បូងក្រោលសេះ កាលពីអំឡុងពេល ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ រហូតដល់សប្ដាហ៍ទី២ ខែមករា ឆ្នាំ២០១៨ គឺជាសកម្មភាពរំលោភកាន់កាប់ដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា និងធ្វើឲ្យខូចខាតដោយចេតនាតាមច្បាប់កំណត់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល ហួន សីហា និងបក្ខពួក ដែលបានបរិហាកេរ្ដិ៍ថ្នាក់ដឹកនាំខេត្ត។

សូមអានសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្ត ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖