(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំ២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង រថយន្តតូច១គ្រឿង, ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមិនគោរពសិទ្ធិ និងល្មើសល្បឿន។
សូមបញ្ជាក់ថារយៈ២៣ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានការណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២១៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣៣នាក់ រងរបួសស្រាលចំនួន១៣៧នាក់ និងរបួសធ្ងន់ចំនួន១៩៧នាក់៕