(ភ្នំពេញ)៖ បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះ លក់កាហ្វេយីហោ Wring Cafe ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ អា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាម៉ោងជិត៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។

មុនកើតហេតុគឺជនប្លន់ប្រដាប់អាវុធខាងលើ បានដើរចូលមកផឹកកាហ្វេខាងលើនេះ ប៉ុន្តែមិនទានផឹកអស់ផងក៏ដើរសំដៅទៅអ្នកលក់ ហើយបានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ប្លន់តែម្តង។

សម្ភារៈដែលបាត់បង់រួមមានម៉ូតូធំមួយគ្រឿង ទូរស័ព្ទដៃ១ដើម និងប្រាក់មួយចំនួនផងដែរ។ ក្រោយកើតហេតុជនប្លន់ប្រដាប់អាវុធខាងលើ បានជិះម៉ូតូដែលប្លន់បានរួមជាមួយសម្ភារៈ គេចខ្លួនបាត់ដោយសុវត្ថិភាព។