Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុមចែកចាយគ្រឿងញៀន២នាក់ ដកហូតថ្នាំ២៣កញ្ចប់

23-02-2018 21:40

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ​ណារិន្ទ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាបក្រុមចែកចាយគ្រឿងញៀនចំនួន២នាក់ នៅយប់ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ នៅចំណុចក្រុម១៤​ ភូមិ១​ សង្កាត់​១​ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ​ តឹក លីវុទ្ធារិទ្ធ​ អាយុ២៤ឆ្នាំ មានទីលំនៅ ក្រុម១៤​ ភូមិ​១​ សង្កាត់​១​ ក្រុង-ខេត្តព្រះសីហនុ មុខរបរ​ មិនពិតប្រាកដ និងទី២-ឈ្មោះ ញ៉ែម​ ធារ៉ា ភេទស្រី​ អាយុ២៤ឆ្នាំ​ មានទីលំនៅ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

បើតាមរបាយការណ៍ នៅពេលបង្ក្រាបនោះ កម្លាំងនគរបាល បានដកហូតម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនូន២៣​កញ្ចប់ (ក្នុងនោះ​២២​កញ្ចប់តូច​ និង១​កញ្ជប់​ធំ) និងទូរស័ព្ទដៃ២​គ្រឿង​៕