(ភ្នំពេញ)៖ រីករាយជាមួយនឹងការផ្តល់ជូនប្រម៉ូសិនពិសេសពី បុរី ប៉េង ហួត គ្រុប ដែល លោកអ្នកប្រហែលជាទន្ទឹងរង់ចាំយូរមកហើយ ក្នុងការធ្វើជាម្ចាស់គេហដ្ឋានដ៏ល្អប្រណិតក្នុងគម្រោងរបស់យើង ដោយគ្រាន់តែមានប្រាក់កក់៥០០០ដុល្លារ តែប៉ុណ្ណោះក៏អាចចូលមករស់នៅ បានភ្លាមៗ ការផ្តល់ជូននេះមានកំណត់ ដែលមានសពុលភាពត្រឹមដំណាច់ខែកុម្ភៈនេះ តែប៉ុណ្ណោះ។

ជាមួយនឹងប្រូម៉ូសិនពិសេសនេះ បុរី ប៉េង ហួត គ្រុបបានផ្តល់ជូនលើគម្រោង៣ធំៗដូចជា៖ ដឹស្តា ណេតឈឺរ៉ល ដឹស្តា អិតធឺណល នឹងគម្រោងដឹស្តា ជូមីរ៉ាហ៍ ចំពោះប្រភេទផ្ទះដូចជា៖ ប្រភេទវីឡាព្រីន, វីឡាឃ្វីន A, វីឡាកូនកាត់ LA, LC1&2, វីឡាភ្លោះ និងហ្សបហោស៍។

គ្រប់គេហដ្ឋានក្នុងគម្រោងបុរី ប៉េង ហួត គ្រុប សាងសង់ឡើងដោយភាពច្នៃប្រឌិតថ្មី ប្រកបដោយគុណភាពខ្ពស់ និងសោភណ្ឌភាព ហើយក្នុងនោះយើង ក៏តែងតែគិតគូរ ពីការសាងសង់គម្រោងរបស់យើងឲ្យស្ថិតក្នុងទីតាំងប្រកបដោយភាពងាយស្រួស និងផាសុខភាពដល់ការ រស់នៅរបស់អតិថិជនផងដែរ។

គម្រោងបុរី ប៉េង ហួត គ្រុប ដែលមានទីតាំងស្ថិតនៅតំបន់ប្រកបដោយសក្តានុពលទាំងការរស់នៅ និងការធ្វើអាជីវកម្ម បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ធំទូលាយ អមដោយដើមឈើធម្មជាតិធំៗ ព្រមទាំងសួនកំសាន្តកន្លែងក្មេងលេង ក្លឹបហាត់ប្រាណ អាងហែលទឹកដែលធានាផ្តល់ការកំសាន្ត ដល់លោកអ្នកបានយ៉ាងប្រសើរ។
មិនត្រឹមតែមានភាពសម្បូរបែបជាច្រើនក្នុងគម្រោងផ្ទាល់នោះទេ នៅជុំវិញគម្រោង ក៏មានធនាគារ មន្ទីរពេទ្យ ភោជនីយដ្ឋាន ផ្សារសហគមន៍
និងសាលារៀន ដែលគ្រប់គម្រោងនៃបុរី ប៉េង ហួត ទាំងអស់សុទ្ធតែស្ថិតក្នុងទីប្រជុំជន នឹងផ្តល់ភាពងាយស្រួលបំផុតក្នុងការរស់នៅ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ៖ ០១៥ ៩០ ៦៧ ៨៩, Email: [email protected] ឬចូលទៅគេហទំព័រ Facebook www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ...!