(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស្រីម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមន៍ជាតិនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីរាជការគ្រប់លំដាកថ្នាក់ជុំវិញក្រុង ខេត្ត និងសិស្សានុសិស្ស លោកតា លោកយាយ តាជី យាយជី និងប្រជាពលរដ្ឋ សរុបប្រមាណ១២០០នាក់ បានចាប់ផ្តើមបញ្ចុះឋបមសិលានារសៀលថ្ងៃនេះ ដែលមានតម្លៃជាង៥០ម៉ឺនដុល្លារ មានកម្ពស់២៣ម៉ែត្រ និងទំហំ៤១ម៉ែត្រ។
លោក សាន ស៊ានហូ បានថ្លែងថា សំណង់ប្រាសាទដែលកសាងតាមគម្រោងប្លន់ ត្រូវបានប៉ានស្មានប្រមាណលើការចំណាយ ក្នុងការសាងសង់អស់ថវិកាជាង៥០ម៉ឺនដុល្លារ និងប្រើប្រាស់រយៈពេលកសាងប្រមាណជា៦ខែ រួចរាល់ជាស្ថានពរ។ ការទ្រទ្រង់លើការចំណាយសាងសង់នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ឥតឈប់ឈរ និងមានចូលឧបត្ថម្ភពីបណ្តាក្រុមហ៊ុន សប្បុរសជន បណ្តាអង្គភាពនានា រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកអភិបាលក្រុងប៉ោយប៉ែត ថ្លែងបន្តថា ជាន់ទី១(ផ្ទាល់ដី) មានអង្កត់ផ្ចិត៤១ម៉ែត្រ កម្ពស់១.៥ម៉ែត្រ បន្ទាបាត២.៥ម៉ែត្រ ជុំវិញសម្រាប់ឲ្យភ្ញៀវទស្សនាដើរជុំវិញរង្វង់មូល មានកាំជណ្តើរ៧កាំ បាត០.១៨ម៉ែត្រ កម្ពស់០.២៧ម៉ែត្រទទឹង៤.៥០ម៉ែត្រ កាំជណ្តើរឡើងទៅប្រាសាទ។ ជាន់ទី២ មានកម្ពស់២.៥០ម៉ែត្រ ជណ្តើរ៧កាំ ស្មើនឹង២៧ចន្លោះ មាន២៩កាំ មាន២២ចន្លោះសម្រាប់បិតតាំងចម្លាក់បុរាណ ដល់ស្រង់ចេញពីប្រាសាទផ្សេងៗ ។ ជាន់ទី៣ ជារង្វង់មូលមានអង្កត់ផ្ចិត និងទម្រប្រាសាទ។ ជាន់ទី៤ ផ្ទៃបាតមានសាច់ផ្លូវដើរជុំវិញប្រាសាទទាំងមូល ២៣ម៉ែត្រ។ ជាន់ទី៥ រង្វង់មូលប្រាសទកំពូលបី មានកម្ពស់ពីបាតដីដក់កំពូល២៣ម៉ែត្រ និងទំហំរង្វង់មូលផ្ទៃបាត២១ម៉ែត្រ។
លោក សួន បវរ បានថ្លែងថា ការរៀបចំកសាងរង្វង់មូលដែលនឹងត្រូវប្រារព្ធពិធីបច្ចុះបឋមសិលាសាងសង់ពេលនេះ ស្របពេលនិងសភាពការណ៍របស់ប្រទេសជាតិរបស់យើងកំពុងតែមានការរីកចំរើន ទៅមុខក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្អែកតាមគោលនយោបាយតាមវិស័យ ដែលបានចែងក្នុងកម្មវិធីនយោបាយរសប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភាបានចែងថា ផ្នែកវប្បធម៌ ជំនឿសាសនា ត្រូវបានលើ់កកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ បន្តការពាររក្សា បេតិកភណ្ឌវប្បធម៌ជាតិ ឲ្យស្ថេរភាពគង់វង្សយូរអង្វែង បង្កើតផលិតផលវប្បធម៌ឲ្យកាន់តែច្រើន ដើម្បីចូលរួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
នាឱកាសនោះដែលលោកស្រី ម៉ៅ ម៉ាល័យ បានផ្តល់នៅកាដូកំដរដៃ តាជី យាយជី ចំនួន១០០នាក់ ទទួលបាន ក្នុងម្នាក់ៗ សារុង១ ថវិកា៥០ពាន់រៀល លោកគ្រូ អ្នកគ្រូ ១០០នាក់ ទទួលបាន ក្នុងម្នាក់ៗ សារុង១ ថវិកា១ម៉ឺនរៀល សិស្សកាយរិទ្ធិ ៥០នាក់ ទទួលបាន ក្នុងម្នាក់ ថវិកា១ម៉ឺនរៀល សិស្សកាកបាទក្រហម ៥០នាក់ ទទួលបាន ម្នាក់ៗ ១ម៉ឺនរៀល សិស្សានុសិស្ស ចំនួន២០០នាក់ ទទួលបាន ក្នុងម្នាក់ៗ ទទួលបាន សៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា៥ពាន់រៀល សិស្សយុវជនសសយក ៥០នាក់ ទទួលបាន ក្នុងម្នាក់ សៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា៥ពាន់រៀល និងប្រជាពលរដ្ឋ ៥៥០នាក់ ទទួលបាន ក្នុងម្នាក់ៗ សារុង១៕