Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងជ្រើសរើសបុគ្គលិក! ក្រុម ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក នឹងផ្ដល់ប្រាក់ខែខ្ពស់

23-02-2018 15:30

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែកដើម្បីបម្រើការងារនៅក្នុងក្រុមហ៊ុន បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ដូចជាប្រាក់ខែខ្ពស់, ប្រាក់ខែទី១៣, ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ, និងធានារ៉ាប់រងទំាងគ្រោះថ្នាក់ការងារ និងសុខភាព, ប្រាក់រង្វាន់ (តាមបរិមាណ សម្រាប់តែផ្នែកលក់), ព្រមទាំងឱកាសទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានបង្កើតទ្បើងតំាងពី ឆ្នាំ២០០៧ បានក្លាយជាក្រុមហ៊ុនឈានមុខគេមួយ ផ្នែកផ្គត់ផ្គង់បេតុងលាយស្រេច និងជាក្រុមហ៊ុនទីមួយនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ISO។

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានឈានទៅបង្កើតផលិតផលថ្មីគឺ ក្បឿង ជីប ម៉ុង និងទុយយោជ័រ។ ដោយសារផលិតផលទុយយោជ័រ នឹងចាប់បើកដំណើរការក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនត្រូវការជ្រើសរើសមុខតំណែងជាច្រើនដូចខាងក្រោម៕