(ភ្នំពេញ)៖ បន្ទាប់ពីបានសិក្សាស្រាវជ្រាវប្រមូលផ្តុំនូវខ្លឹមសារ ទស្សនៈវិស័យ ដោយឈរលើមូលដ្ឋានការអនុវត្តន៍នយោបាយឈ្នះឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសឹក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ នឹងដាក់រូបឡូហ្គោ (Logo) សំណង់វិមាន ឈ្នះឈ្នះ ចំនួន៥ ឲ្យសាធារណជនជួយជ្រើសសម្រាប់ប្រើប្រាស់ជាផ្លូវការ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ គឺជាថ្ងៃឈានចូលគម្រប់ខួប២ឆ្នាំ នៃដំណើរការសាងសង់វិមាន ឈ្នះឈ្នះ។ សំណង់ប្រវត្តិសាស្រ្ត ដែលជានិមិត្តរូប នៃសន្តិភាពរបស់ប្រទេសកម្ពុជានេះ បានលេចចេញជារូបរាងឡើងនៅពីមុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
លោក ណឹម សុវត្ថិ បានបន្តថា ដោយមានការឯកភាពពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាសាងសង់វិមានឈ្នះឈ្នះ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានរៀបចំគូរឡូហ្គោ (Logo) ជានិមិត្តសញ្ញាសំណង់វិមានឈ្នះឈ្នះចំនួន៥ ដើម្បីដាក់ឲ្យសាធារណៈ ជនជួយជ្រើសសម្រាប់ប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ៕