(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៩១១គ្រឿង រកឃើញល្មើសច្បាប់៤៥៤គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ២៦៨គ្រឿង និងផាកពិន័យ១៨៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៤៣៤គ្រឿង អប់រំ៧៤គ្រឿង និងផាកពិន័យចំនួន១១៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៨,៨៧៩គ្រឿង រកឃើញយានយន្តល្មើស ១២,១២៨គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៧,០៣៩គ្រឿង និងផាកពិន័យ ៥,០៨៩គ្រឿង (ម៉ូតូ៨៧ភាគរយ)៕