(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានលើកឡើងថា គណបក្សនយោបាយ ដែលឃោសនា នៅថ្ងៃ «ស» គឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ នឹងទទួលពិន័យតាមច្បាប់។
ការអះអាងរបស់ អ្នកនាំពាក្យគ.ជ.ប បានធ្វើឡើងនៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីដំណើរការឃោសនា បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ រយៈពេល១៤ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ និងបានបិទបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខណៈដែលថ្ងៃស្អែកជាថ្ងៃស ហើយថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គឺជាថ្ងៃបោះឆ្នោត៕