Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការប្រតិបត្តិសន្និសីទអន្ដរជាតិ បណ្ដាគណបក្សនយោបាយអាស៊ី ICAPP ២៣ប្រទេសសម្រេចឲ្យកម្ពុជា ធ្វើជាប្រធានស្ថាបនិក

23-02-2018 16:45

(ប៉ារីស-ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា គណៈកម្មាធិការប្រតិបត្តិនៃ «សន្និសីទអន្ដរជាតិ នៃបណ្ដាគណបក្សនយោបាយ អាស៊ី» (ICAPP) ដែលមាន២៣ប្រទេស បានសម្រេចឲ្យកម្ពុជា ធ្វើជាប្រធានស្ថាបនិក ដោយសារកម្ពុជាសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំ បានថ្លែងបែបនេះក្រោយពីបញ្ចប់កិច្ចប្រជុំ «គណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យ និយមកណ្ដាល» (Executive Committee Meeting of Centrist Democrat International–CDI) នៅប្រទេសហុងគ្រី និងជួបពិភាក្សា ជាមួយលោកស្រី Audrey Azoulay អតីតរដ្ឋមន្ត្រីវប្បធម៌បារាំង និងជាអគ្គនាយកថ្មី នៃអង្គការយូនីស្កូ នៅទីក្រុងប៉ារីស។

ដោយឡែកលោកស្រី Audrey Azoulay បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបង្កើត «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» នេះដែលមានសារសំខាន់ណាស់ សម្រាប់ការផ្លាស់ប្ដូរវប្បធម៌រវាង ប្រទេសនៅអាស៊ី និងអង្គការយូនីស្កូ ដើម្បីពង្រឹងសន្ដិភាព និងការយោគយល់គ្នាដែលសមស្របនឹងគោលការណ៍របស់យូនីស្កូ ដើម្បីវប្បធម៌ និងសន្ដិភាពក្នុងសាកលលោក។

លោកស្រី Audrey Azoulay ក៏បានកោតសរសើរកម្ពុជា ដែលមានសម្បត្តិបេតិកភណ្ឌជាច្រើន ធ្វើជាប្រធាននៃ «ក្រុមប្រឹក្សាវប្បធម៌អាស៊ី»។ លោកស្រីបានបន្ដថា ដោយត្រូវការ ការបកប្រែអត្ថបទ នៃកិច្ចព្រមព្រៀងជាច្រើនភាសារបស់យូនីស្កូ និងការសិក្សាផ្សេងៗ អត្ថបទនៃកិច្ចព្រមព្រៀងនេះ នឹងដាក់ជូនក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូនីស្កូ ដើម្បីអនុម័តនៅខែតុលា ខាងមុខនេះ។

សូមបញ្ជាក់ថា គណៈកម្មាធិការប្រតិបត្តិនៃ «សន្និសីទអន្ដរជាតិ នៃបណ្ដាគណបក្សនយោបាយអាស៊ី» (ICAPP) តំណាងឲ្យគណបក្សនយោបាយ នៃ៥៣ ប្រទេសនៅអាស៊ីជាសមាជិក ICAPP៕