(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែងដ៏ល្បីល្បាញ កាលពីទសវត្សរ៍ ២០០០ ហើយត្រូវបានគេស្គាល់ថា ជាភរិយាឧកញ៉ា ម្ចាស់ចំការសារាយសមុទ្រ អ្នកនាង ឌី លីណា បន្ទាប់ពីត្រូវបានទស្សិកជនដឹងថា បានបាត់មុខពីសិល្បៈមួយរយៈធំ ដោយសាររវល់នឹងមុខជំនួយរកស៊ីហើយនោះ ខណៈបច្ចុប្បន្ននេះ អ្នកនាងបានលេចមុខជាថ្មី ក្នុងវិស័យភាពយន្ត ដោយនៅតែត្រូវបានទស្សនិកជន គាំទ្រដដែល។ ជាមួយគ្នានេះ បើងាកមកជ្រាបពីជីវិតឯកជនវិញ ក្រោយរៀបអាពិហ៍ពិពាហ៍ ជាមួយនឹងស្វាមីរួចហើយ អ្នកនាង ក៏បានកសាងគ្រួសារ ដ៏មានសុភមង្គមផងដែរ ខណៈទស្សនិកជនភាគច្រើន មិនបានដឹងច្បាស់នៅឡើយទេថា តើជីវិតសិល្បៈរបស់នាងយ៉ាងម៉េចទៅហើយ និងការធ្វើអាជីវកម្មមានការរីកចម្រើន ដែរឬយ៉ាងណា?
យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ តារាស្រីសម្រស់ចាំ អ្នកនាង ឌី លីណា នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ។
ជាការកត់សម្គាល់ គេសង្កេតឃើញថា អ្នកនាង ឌី លីណា បច្ចុប្បន្នហាក់មានប្រជាប្រិយភាពល្មម ដោយត្រូវបានផលិតករជាច្រើនត្រូវការ ទៅថតរឿងភាពយន្តជាច្រើនដូចជា រឿង បំណុលស្នេហ៍ ទូរទស្សន៍បាយ័ន, រឿង ផ្ការីកក្នុងចិត្ត MyTV, រឿង និទានស្នេហ៍ តម្រាសូត្រ CTN, រឿង ពស់កេងកង PNN, រឿង សម្បថស្នេហ៍ ទូរទស្សន៍បាយ័ន រឿង និស្ស័យបងប្អូន PNN ដោយរឿងទាំងអស់នេះ មានរឿងខ្លះអ្នកនាងបានថតចប់ហើយ និងរឿងខ្លះកំពុងតែថតនៅឡើយ។
អ្នកនាង ឌី លីណា ត្រូវបានគេដឹងថា បានចូលប្រឡូកក្នុងពិភពសិល្បៈតាំងពីឆ្នាំ ២០០០ មកម្ល៉េះ ក្រោយមកអ្នកនាងបានផ្អាកពីសិល្បៈមួយរយៈ ដើម្បីធ្វើជំនួញនៅឯបរទេស ខណៈនៅដើមឆ្នាំ ២០១៦នេះ អ្នកនាង ឌី លីណា បានវិលត្រឡប់មកកាន់ វិថីសិល្បៈសារជាថ្មី រយៈពេលពីរឆ្នាំនេះដំបូង អ្នកនាង បានថតជាចម្រៀងកាយវិការ KARAOKE ថតស្ប៉ត និងរឿងអប់រំខ្លីៗជាដើម។ យ៉ាងណាមិញ អ្នកនាង ថ្មីៗនេះស្រាប់តែមានដំណឹងថា អ្នកនាង ឌី លីណា បម្រុងនឹងលាឈប់ពីវិស័យសិល្បៈម្តងទៀត ដែលដំណឹងនេះ បានធ្វើឲ្យមហាជនរងនូវមន្ទិល ជាច្រើន។
ពាក់ព័ន្ធនឹងរឿងនេះ ដើម្បីជម្រះនូវមន្ទិលរបស់ទស្សនិកជន អ្នកនាង ឌី លីណា នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕