(កំពង់ស្ពឺ)៖ ក្រុមកីឡាបាល់ទាត់ U16 កងរាជអាវុធហត្ថកំពង់ស្ពឺ ទទួលបានជយលាភីលេខ១ ទូទាំងខេត្តកំពង់ស្ពឺ ក្រោយឈ្នះការប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមខ្លាំង U16 ពេជ្រនិល។
នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមកីឡាបាល់ទាត់ U16 របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឡើទទួលពានជាលើកទី១ របស់ខ្លួនក្នុងឆ្នាំដំបូង នៃការជ្រើសរើសក្រុម U16 ដំបូងរបស់បញ្ជាការដ្ឋាន។
ក្រុមកីឡាបាល់ទាត់ U16 របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ឧសភាព នាយរងសេនាធិការដ្ឋាន និងមានលោកគ្រូបង្វឹក សុខ ចាន់ណា ត្រូវបានជ្រើសរើសសិស្ស នៃអនុវិទ្យល័យទីរួមខេត្ត និងចាប់ផ្តើមប្រកួតចំនួន៤ ប្រកួតក្នុងពូល ដោយទទួលបានជ័យ រហូតលេខ១ ក្នុងពូល A រង់ចាំទាត់ខ្វែងជាមួយលេខ២ពូល B ហើយ U16 ពេជ្រនិល ក៏ទទួលជ័យជម្នះ ក្រោមក្រសែភ្នែកមហាជនតាមដាន នៃការប្រកួតកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
ជាលទ្ធផល U16 បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលបានជ័យជម្នះ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត៩០នាទី ២ទល់១ ឈានទៅទទួលបានពានរង្វាន់លេខ១តែម្តង។
យោងតាមរបាយការណ៍របស់លោក ថន ថារិន ប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ជើងឯងថ្នាក់ខេត្ត ឆ្នាំសិក្សា២០១៧-២០១៨ កីឡាករអាយុក្រោម១៨ឆ្នាំ ប្រព្រឹត្តទៅរយៈពេញ១ខែ ដែលមានកីឡករចំនួន១៨០នាក់ មកពីសាលានានា ទាំង៨ក្រុង-ស្រុក ប្រកួតនៅទីលានកីឡដ្ឋានខេត្តកំពង់ស្ពឺ។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងថា ក្នុងពេលប្រគល់ពានរង្វាន់ដល់កីឡាករថា សិស្សានុសិស្សត្រូវតែនាំគ្នាលេងកីឡា ឲ្យបានគ្រប់ៗគ្នា ហើយកីឡាមិនត្រឹមតែនាំមកសាមគ្គីភាព និងសុខភាពនោះទេពោល គឺកីឡានាំមកសុខសន្តិភាពជាអន្តរជាតិ និងសហគមនផងដែរ។
សូមរំលឹកថា មិនថាតែក្រុមកីឡាបាល់ទាត់ដំបូងនោះសកម្មភាពដ៏គួរកក់សម្គាល់មួយទៀតកីឡាប្រណាំងទូក-ង ដំបូងរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏ទទួលបានពានរង្វាន់លេខ១ បន្ទាប់បានប្រណាំងរយៈពេល៣ថ្ងៃ តាមបណ្តោយដងស្ទឹងព្រែកត្នោត ក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែឆ្នាំ២០១៦ ដែលធ្វើឲ្យមហាមានការគាំទ្រចំពោះវិស័យកីឡា របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺយ៉ាងខ្លាំង៕