(ភ្នំពេញ)៖ កក្រើកទៀតហើយ លើទឹកដីខេត្ដសៀមរាប ជាមួយនឹងព្រឹត្ដិការណ៍ រត់ប្រណាំង ជាលក្ខណៈគូ Couple Run ដែលនឹងព្រឹត្ដទៅនៅថ្ងៃទី ៨មីនា ខាងមុខនេះ សម្រាប់សបុត្រចូលរួមបានលក់ហើយគ្រប់ទីតាំងរបស់ ក្រុមហ៊ុននាឡិកាដៃ ice watch និងដៃគូសហការ ទូទាំងប្រទេស ។

កាន់តែពិសេសនោះ ក្នុងមានការប្រគំតន្ដ្រី ដ៏អស្ចារ្យផងដែរ ដែលមានវត្ដមានតារាល្បីៗប្រចាំកម្ពុជា ក្នុងនោះក៏មាន កញ្ញា មាស សុខសោភា ដែលនឹងបកស្រាយ បទចម្រៀងថ្មី មិនទាន់ចេញលក់មកបកស្រាយជូនទស្សនិក ដែលបានចូលរួមក្នុងព្រឹត្ដិការណ៍នោះ ។

កញ្ញាមាស សុខសោភាបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នាសណ្ឋាគារសាន់ អ៊ែនមូនថា កញ្ញានឹងបកស្រាយបទចម្រៀងដ៏ពិរោះ ប្លែកអារម្មណ៍ ទាក់ទងនឹង ស្ដ្រីផងដែរ​ ព្រោះកម្មវិធីនេះ ត្រូវនឹងថ្ងៃទិវាសិទ្ធិនារីអន្ដរជាតិ ដូច្នេះបទនេះនឹងអង្រួនចិត្ដទស្សនិកជនជាក់ជាមិនខាន ។

ទន្ទឹមនឹងនោះ លោក សួង ស៊ីម អគ្គនាយក្រុមហ៊ុន Watch Empire បានថ្លែងថា «ក្រុមហ៊ុននាឡិកាដៃ ice watch បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ជាលក្ខណៈគូ Couple Run ជាលើកទី៣ហើយ បើគិតមកដល់ឆ្នាំ២០១៨នេះ ដែលយើងនឹងប្រារព្ធនៅថ្ងៃទី៨ ខែមិនា ខាងមុខនេះ ក្នុងខេត្តសៀមរាប ដើម្បីរៃអង្គាស៍ថវិកា ជួយដល់មន្ទីពេទ្យគន្ធាបុប្ផា»

លោក សួង ស៊ីម បើទោះបីជាយើងមិនទាន់ទទួលបានតួរលេខច្បាស់លាស់ នៃការលក់សំបុត្រចូលរួមរត់ប្រណាំងពីយុវជនយ៉ាងណាក្តី ក៏លោកសង្កេតឃើញថា ចំនួនអ្នកចូលរួម រត់ប្រណាំងនាថ្ងៃនោះ នឹងមានចំនួនច្រើន ប្រមាណជាង២ពាន់នាក់ចូលរួម។

លោកបន្តថា ក្នុងព្រឹត្តិការណ៍នៃ នឹងមានការចូលរួមតាំងបង្ហាញផលិតពីក្រុមហ៊ុនឯកជនផ្សេងៗ ដោយក្នុងនោះក្រុមហ៊ុននាឡិកាដៃ ice watch នឹងមានលក់បញ្ចុះតម្លៃផងដែរពិសេសរាល់អ្នកដែលបានចុះឈ្មោះចូលរួម នឹងទទួលបានវត្ថុអនុស្សាវីរីយ៍ជាច្រើនពី ice watch ដូចជាកាបូប អាវយឺត និងសម្ភារៈជាច្រើនទៀត បន្ទាប់ពីសាងអនុស្សាវីរីយ៍នៃក្ដីស្រលាញ់ សាមគ្គីគា្ន ក្នុងនាមជាកូនខ្មែរនោះ ។

លោក Chhun Chanthet ប្រធានគ្រប់គ្រងទីផ្សារ Bayer Cambodia Co.,Ltd បានបញ្ជក់ដែរថា ការបង្កើតកម្មវិធីរត់ប្រណាំងនេះឡើង ក្រៅពីដើម្បីចូលរួមរៃអង្គាស៍ថវិកាឲ្យមន្ទីពេទ្យគន្ធាបុប្ផាហើយនោះ កម្មវិធីនេះ ក៏ធ្វើឡើងដើម្បីឲ្យអ្នកចូលរួមអាចបង្កើតភាពស្និទស្នាល និងហាត់កីឡា តាមរយៈការរត់ប្រណាំងនេះផងដែរ។

គួររម្លឹកថា ក្រុមហ៊ុននាឡិកាដៃ ice watch ធ្លាប់ជោគជ័យក្នុងការរៀបចំកម្មវិធីនេះពីរដងរួមមកហើយ ក្នុងទិវានៃក្តីស្រលាញ់នាឆ្នាំមុនៗ ដោយអាចប្រមូលបានថវិកាបរិច្ចាកចំនួន ៦,៦០០ដុល្លារ ជូនដល់មន្ទីពេទ្យគន្ធបុប្ផា ៕