(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំប្រតិភូមន្ត្រីរាជការជុំវិញក្រុង ទៅចូលរួមប្រជុំពិភាក្សារឹតចំណងសម្ព័ន្ធ មេត្រីភាពជាមួយ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវព្រះរាជាណាចក្រថៃ ដែលភាគីថៃដឹកនាំដោយលោក សវនិតសុរិយកុល អយុធ្យា អភិបាលស្រុកអារញ្ញ។
ក្នុងនោះលោកអភិបាលស្រុកអារញ្ញ ក៏បានអញ្ជើញគណៈប្រតិភូក្រុងប៉ោយប៉ែត ទស្សនកិច្ចស្វែងយល់អំពីនីតិវិធីនៃការធ្វើប័ណ្ណឆ្លងព្រំដែន (Border Pass)ជូនប្រជាពលរដ្ឋថៃ នៅក្នុងរដ្ឋបាល ស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ មុនបើកកិច្ចប្រជុំទ្វេរភាគី។
កិច្ចប្រជុំផ្តោតលើការរឹតចំណងសម្ព័ន្ធមេត្រីភាពការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន, ចរាចរពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ។
បន្ទាប់ពីប្រជុំចប់គណៈអធិបតីនៃក្រុង-ស្រុកទាំងពីរ បានបន្តទស្សនាការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពរវាងយុវជន ក្រុងប៉ោយប៉ែត និងយុវជនស្រុកអារញ្ញ ព្រមទាំងពិសារអាហារសាមគ្គី៕