(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសម្ដែងនូវការសោកស្ដាយចំពោះរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM មានចំណង់ជើងថា «ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឆ្នាំ២០១៧» ដោយបានចោទប្រកាន់ថា រដ្ឋាភិបាល បានបង្ក្រាបធ្វើទុក្ខបុកម្នេញ និងគម្រាមកំហែង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថា ជាហេតុផលនយោបាយ និងវាយតម្លៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំកន្លងមក។

បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងព័ត៌មាន សូមបដិសេធទាំងស្រុង នូវការចោទ ប្រកាន់ខាងលើ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយចាត់ទុកថា នេះគ្រាន់តែជាការវាយតម្លៃគ្មានមូលដ្ឋាន ដោយធ្វើការស្ទង់មតិពីអ្នកសារព័ត៌មាន ជ្រុលនិយម មួយក្ដាប់តូច ដែលមានចេតនាទុច្ចរិតគេចវេះពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ ហើយទំលាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតសូមអាន នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង៖