ក្រសួងការបរទេស៖ UNFPA អះអាងបន្ដធ្វើការងារជាដៃគូដ៏ជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា
23-02-2018 12:07
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីជំនួបរវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួង និងលោកស្រី Lene K. Christiansen តំណាងមូលនិធិដើម្បីប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈម្សិលមិញនេះ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បញ្ជាក់ថា UNFPA បន្ដធ្វើការងារជាដៃគូដ៏ជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយនិងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖