(កណ្តាល)៖ បុរសជាជនជាតិថៃម្នាក់ មិនដឹងជាមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ បានដាច់ចិត្តចងកសម្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ «កាស៊ីណូក្រោនព្រៃធំ» បង្កឲ្យភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះសំណាក់ជ្រៃធំជាន់ទី៣ បន្ទប់លេខ៥៤៥ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆៃយ៉ារ៉ា កៃវ៉ិត អាយុ៣០ឆ្នាំ មុខរបរជាចុងភៅ នៅកាស៊ីណូក្រោនជ្រៃធំ កាន់លិខិតឆ្លងដែនលេខAA7741573 ថ្ងៃចូលប្រទេសកម្ពុជាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
មន្ដ្រីនគរបាលដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ គង់ ថាវី ភេទស្រី អាយុ៤០ឆ្នាំ និងឈ្មោះ ស៊ុន យ៉ារីន ភេទស្រី អាយុ៣៤ឆ្នាំ ជាអ្នកអនាម័យបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើលមិត្តភ័ក្ររួមការងារជាមួយគ្នា បានបាត់ជនរងគ្រោះយូរមិនឃើញទៅធ្វើការ ក៏តេតាមទូរស័ព្ទតែជនរងគ្រោះមិនលើកទូរស័ព្ទ ហើយបានមកបើកទ្វាបន្ទប់ជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះបានធ្វើអត្តឃាតចងក និងខ្សែក្រមាអំបោះចាក់ នៅនឹងទូរសម្រាប់ដាក់ខោ អាវស្លាប់បាត់ទៅហើយ រួចអ្នកគ្រប់គ្រងកាស៊ីណូ បានរាយការជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យសាកសព។
ក្រោយពីនិត្យរួចឃើញថា ជនរងគ្រោះមានស្លាកស្នាម នៅលើកផ្នែកខាងមុខលើគ្រាប់ពោនមានស្នាមជាំខ្មៅ ពីខាងមុខដល់កខាងក្រោយ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីផ្សេងឡើយ រួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ក្រោមមកសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនទៅមិត្តភ័ក្រជនរងគ្រោះ ដើម្បីដឹកយកទៅស្រុក កំណើតប្រទេសថៃ ចាត់ចែងទៅតាមប្រពៃណី៕