(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group នឹងចាប់ផ្តើមបើកលក់ជាផ្លូវការ ក្នុងពេលឆាប់ខាងមុខនេះ ដែលជាសាខាទី១០ នៃហាងកាហ្វេ «ARABITIA» មានទីតាំងស្ថិតនៅលើបណ្តោយ ៣៣៧ ផ្លូវសាន់វេ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលដើម្បីអបអរ ការបើកដំណើរការនេះ ហាងកាហ្វេនឹងមាន Promotion ជាច្រើនផ្ដល់ជូនអតិថិជនរបស់ខ្លួន។
ជាមួយនឹងការត្រៀមបើកសម្ពោធ សាខាថ្មីនេះ កាហ្វេ អារ៉ាប៊ីធា «ARABITIA» ក៏មាននូវប្រម៉ូសិនពិសេសៗ គឺទិញ មួយកែវ ថែមជូន មួយកែវ និងគ្រប់ផលិតផលទាំងអស់ ដែលរួមមាន កាហ្វេ អាហារសម្រន់ Fast Food and Bakery ជាដើម។ ប្រម៉ូសិនពិសេសនេះ ធ្វើឡើងចាប់តាំងពី ថៃ្ងទី២៣ រហូតដល់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ។
ជាការពិតណាស់ កាហ្វេអារ៉ាប៊ីធា «ARABITIA» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្ត ទាំងជាលក្ខណៈមិត្តភាព និងការងារ ផងដែរ។
ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមពី «ARABITIA» សូមចូលទៅកាន់ផេកហ្វេសប៊ុក Arabitia CAFE Cambodia និងសម្រាប់ព័ត៌មានពីការទិញ Franchies សូមទាក់ទងលេខ ០១៧ ៧៤៥ ៧៤៥៕