(ភ្នំពេញ)៖ លោក ប៊ុត សីហា ដែលត្រូវបានមហាជនស្ទើរទូទាំងប្រទេសស្គាល់ថា លោកគឺជាម្ចាស់ជយលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី១។ ជាមួយនឹងជយលាភី ដែលបានមកដោយសារទេពកោសល្យ និងសមត្ថភាពពិតរបស់លោកនេះដែរ បានធ្វើឲ្យទស្សនិកជនក្មេងចាស់ ប្រុសស្រី ស្ទើរមួយប្រទេស កោតសរសើរលោកគ្រប់ៗគ្នា ហើយលោកក៏មានអ្នកគាំទ្រច្រើនផងដែរ ប៉ុន្តែលោកបានធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង ខណៈបានក្លាយជាតារាល្បីមានទស្សនិកជនស្គាល់ច្រើនហើយ បែរជាទៅធ្វើរឿងដែលសង្គមស្អប់ខ្ពើមទៅវិញ ខណៈកាលពីម្សិលមិញនេះសមត្ថកិច្ចបានចាប់ខ្លួនលោកដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
ពាក់ព័ន្ធនឹងករណីនេះផងដែរ បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានថ្លែងប្រាប់គេហទំព័រកំសាន្ត Fresh News និងគេហទំព័រកំសាន្ត Khmer Talking ឲ្យដឹងថា កម្លាំងនគរបាលរបស់លោកពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី «The Voice Cambodia» រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ហង្សមាស ពិតប្រាកដមែន នៅពេលដែលរូបគេកំពុងទៅទិញគ្រឿងញៀន ដើម្បីជក់ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាមួយគ្នានេះបន្ទាប់ពីបានសួរនាំ និងរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះ លោកក៏បានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។
យ៉ាងណាមិញ ជាមួយនិងទង្វើដែល សង្គមស្អប់ខ្ពើមរបស់លោក ប៊ុត សីហា បានប្រព្រឹត្តនេះ មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំងនោះទេ ថែមទាំងធ្វើឲ្យបាត់បង់នូវកិត្តិយស របស់តារាចម្រៀងក្នុងស្រុកទៀតផង ខណៈមានសិល្បករ-សិល្បការិនីជាច្រើន ខិតខំធ្វើរឿងដែលល្អៗ ដូចជាការចែកជាជំនួយសប្បុរសធម៌ជាដើម ដើម្បីមានឈ្មោះជាបុគ្គលល្អក្នុងសង្គម ប៉ុន្តែលោក ប៊ុត សីហា បែរជាធ្វើរឿងបែបនេះទៅវិញ។
Thy Sovan៖ នេះបានចំជាអត់កំណើតមែន រៀនមិនបានខ្ពស់ តែសំណាងវបានជាប់ចំរៀង តែអកុសល់ចារឹកកែមិនទ្បើងអ្នកស្រុកភូមិវានរណាក៍គេដឹងដែរ វាជក់យូហើយ ចឹងហើយបានហង្សមាសគេមិនខ្វល់ជាមួយ
Sochetra Phayu៖ ជក់ផង លក់ផង នៅក្រោយផ្សារកំពង់កន្ទួតស្រុកកណ្តាលស្ទឹង ដល់ពេលប៉ូលីសចុុះចាប់ដូចដឹងខ្លួនមុនរត់រួចបាត់ លូវចាប់បានដដែល! តែទាស់ត្រង់អោយយកទៅអប់រំនឹងបន្សាបប្រហែលមិនសាបទេ ព្រោះអានេះឡើងចាស់វស្សារហើយនឹង
Nak Kingcow៖ អាក្មេងបាតសង្គម មានលុយមិនជួយសង្គមទេ បែរជាមកបង្កើតបញ្ហារនៅក្នុងសង្គមទៅវិញ ។បើជាសាច់ញាត្តិអី សម្លាប់ចោលហ្មង កុំឲ្យវាខួចឈ្មោះដល់ពូជ
Pisey Meas៖ នេះហើយគឺជាមូលហេតុ!ដែលផលិតកម្មហង្សមាសបញ្ជប់កុងត្រាជាមួលលោក ប៊ុត សីហា ហើយកុំបន្ទោសគេថាគេមិនជួយលើកស្ទួយម្ជាស់ពាន់ គ្រប់យ៉ាងគឺមកពីខ្លួនឯងមិនអោយតំលៃខ្លួនឯងប្រព្រឹត្តទង្វើរដែលសង្គមកំពុងតែស្អប់ខ្ពើម!
Ro Ma៖ គាត់ជក់យូរហើយតែខ្ញុំឆ្ងល់ហេតុអីកែខ្លួនឯងមិនបាននៅក្មេងសោះស្ដាយតែសំទ្បេងគាត់ទេ
Bong Na៖ គេផ្ដល់ឱកាសឲ្យយើង តែយើងមិនផ្ដល់ឱកាសឲ្យខ្លួនយើងកុំបន្ទោសអ្នកណា
កន ម៉ាណែត៖ ចឹងតើបានស្លេកៗដូចមាន់ក្រៀវ
Samol Phan៖ ទាមិនឡើងទ្រើងមែន
Chhun Kuy Heng៖ បើ ប៉ិឃើញស្គមសល់តែស្បែកនឹងឆ្អឹងនឹង
Van Na៖ បើតាមដឹងគាត់ប្រើយូហើយ
Ung Seyha៖ ចាក់អង្ករ យកអង្កាម
IsMe E'to៖ ចិងបានឃើញឡើងច្រៀងម្តងម្ដងមុខស្លេកស្លេកហើយមុខឡើងផត
Malin Lay៖ អញ្ចឹងតើបានគេមិនអោយឡើងទ្រនំ
Mj Jacky៖ ចោលម្សៀត
Bong Sna Kom Soth៖ អតកំណើតម៉ែន
គួរបញ្ជាក់ថា ការចាប់ឃាត់ខ្លួនលោក ប៊ុត សីហា ម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក «The Voice Cambodia» របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាសរូបនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈនេះ លោកត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀនរួចហើយ៕