(ភ្នំពេញ)៖ ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះតំបន់ដែលមានក្អែលប្រលាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។
ដូច្នេះហើយបានជាសាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ជាច្រើន តម្រូវតាមភាពចាំបាច់របស់អ្នកប្រើប្រាស់។
១៖ ជំនួយសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។
២៖ អ្នកមិនចាំបាច់ប្រើច្រាសដុសកាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់ដើម្បីឲ្យអ្នកអាចគក់សម្លៀកបំពាក់ នៅលើផ្ទៃនៃកាធុននេះតែម្តង ដោយមិនចាំបាច់ប្រើច្រាសដុស។
៣៖ មិនចាំបាច់លើកសម្លៀកបំពាក់ដែលសើមអ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ព្រោះកាធុនជ័រ ដែលភ្ជាប់មកជាមួយម៉ាស៊ីន ActivDual Wash ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុនត្រាំនៅក្នុងម៉ាស៊ីន ActivDual Wash ឡើង ខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងធុងបោកគក់តែម្តង ជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តក៏បាន ជាមួយប៊ូតុងមុខងារយ៉ាងពិសេស។
៤៖ កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់ម៉ាស៊ីនបោកគក់ ActivDual Wash ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូ ជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អទៅក្នុងទឹក បង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ។
៥៖ កាត់បន្ថយការជាប់កំទេចកំទីលើសម្លៀកបំពាក់តម្រងពីរជាន់ដែលបានភ្ជាប់ជាមួយធុងបោកគក់ ActivDual Wash អាចចាប់យកកំទេចកំទីផ្សេងៗ បានយ៉ាងល្អ និងធ្វើឲ្យអ្នកអាចបោកគក់សម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់។
៦៖ កាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់សាមសុង បានបង្កើតបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឲ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា ដូច្នេះអ្នកក៏អាចកាត់បន្ថយពេលវេលាអ៊ុតសម្លៀកបំពាក់របស់អ្នកបានទៀតផង ជាមួយម៉ាស៊ីនបោកគក់ Activ Dual Wash នេះ។ គន្លឹះសំខាន់មួយទៀត ដែលអ្នកអាចបោកគក់សម្លៀកបំពាក់របស់អ្នកឲ្យបានស្អាត និងមិនសូវប្រទាក់គ្នានោះ គឺការរៀបសម្លៀកបំពាក់របស់អ្នកជាដុំៗ ដាក់នៅក្នុងម៉ាស៊ីនបោកគក់ ActivDual Wash។
៧៖ ពិនិត្យ និងដោះស្រាយបញ្ហានៅលើម៉ាស៊ីនបោកគក់ ជាមួយទូរស័ព្ទដៃ អ្នកមិនចាំបាច់អានសៀវភៅណែនាំដែលភ្ជាប់ជាមួយម៉ាស៊ីនបោកគក់ ក៏បានដែរ។ ជាមួយនឹងម៉ាស៊ីនបោកគក់ ActivDual Wash អ្នកអាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃប្រព័ន្ធម៉ាស៊ីនបោកគក់ បានដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃសាមសុង។
ដូច្នេះហើយទើបបានជាម៉ាស៊ីនបោកគក់ ActivDual Wash ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវភ្លៀងកក់ ខែខាងមុខនេះ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោកគក់ ActivDual Wash សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ Showroom របស់សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈ 1800-20 32 32 ក្រុមហ៊ុន Samsung Electronics Co., Ltd។
Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាលដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុង កំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com៕