(ភ្នំពេញ)៖ មុខសញ្ញាចោរឆក់កាបូបយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសទីតាំងខណ្ឌ៧មករា រត់គេចបានមួយចំអិនកំពិស ទៅជាប់អន្ទាក់របស់សមត្ថកិច្ចខណ្ឌមានជ័យ។
សមត្ថកិច្ចនគបាលខណ្ឌ៧មករា បានថ្លែងថា មុខសញ្ញាចោលឆក់ខាងលើនេះ សមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបានហើយ ក្រោយធ្វើសកម្មភាពឆក់ កាបូបស្ពាយ បានសម្រេច នៅម្ដុំផ្សារដេប៉ូ ផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ រួចបានរត់គេចខ្លួនបាន២ថ្ងៃ។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ម្ដុំសង្កាត់សឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមាន ឈ្មោះ ស៊ឹង ពិឡា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពាក់ស្លាកលេខ ភ្នំពេញ 1GM.1491។
គួររំលឹកថា បុរស-ស្រ្តី២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលគាត់ដាក់នៅក្នុងអាវ មិនបានសម្រេច បណ្ដាលឲ្យដួលម៉ូតូទាំងជនសង្ស័យ និងជនរងគ្រោះភ្លាមៗ នោះក៏មានគ្នាវាពីរម៉ូតូទៀតមកដឹកយក ជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅម៉ូតូកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៦ព្រឹក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅជិតស្តុបផ្សារដេប៉ូផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសំដីស្រ្តីឈ្មោះ អូន ជាជនរងគ្រោះ បានប្រាប់ថ្លែងថា មុខកើតហេតុរូបគេ និងប្រុសជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង១១០ពណ៌ខ្មៅ ដាច់ស្លាកលេខជិះ ចេញពីផ្សារដើមគរ ដើម្បីយកផ្លែអំពិលទឹក និងផ្លែអំពិលគួរ យកទៅលក់នៅផ្សារទួលសង្កែ ពេលជិះមកស្តុបផ្សារដេប៉ូ ហួសបន្ដិចស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសងC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM.1491 តែម្នាក់ឯង ក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលគាត់បានដាក់នៅក្នុងអាវភ្លាមនោះជនរងគ្រោះបានទាញមកវិញទើបបណ្ដាលឲ្យដួលម៉ូតូទាំងពីតែម្ដង។
ភ្លាមៗនោះស្រាប់តែមានម៉ូតូពីរគ្រឿងទៀត ដែលគាត់មិនចាំម៉ាកបានមកដឹកយកជនសង្ស័យ គេចបាត់ស្រមោលបន្សល់ទុកតែម៉ូតូ របស់វានៅកន្លែងកើតហេតុតែប៉ណ្ណោះ៕