(ភ្នំពេញ)៖ គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ពីព្រោះគម្រោងនេះកំពុងតែអភិវឌ្ឍន៏នៅលើផ្ទៃដីជាង 165 ហិចតាអោយក្លាយទៅជាទីប្រជុំជនមួយដ៏ទំនើបនិងស៊ីវិល័យ ដែលមានសាលារៀនខ្នាតអន្តរជាតិ ផ្សារទំនើបធំៗ អមដោយសួនធម្មជាតិប៊ូតានិច ជាមួយវីឡាគ្រប់ប្រភេទដូចជា វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ផ្ទះល្វែងប្រកបអាជីវកម្ម (Shop House) និងប្រភេទដីពុះឡូត៍ សម្រាប់សាងសង់លំនៅដ្ឋាន ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ គម្រោងដឹប៊ូតានិចស៊ីធី គឺស្ថិតនៅអមសងខាងទន្លេមេគង្គ និងទន្លេសាប ដែលអំណោយផលដល់ល្អសម្រាប់ទាំងការរស់នៅ និងប្រកបរបរអាជីវកម្ម។
បន្ទាប់ពីការដាក់លក់ជាផ្លូវការ ផ្ទះវីឡាប្រភេទថ្មី “Sakura Twin” កាលខែធ្នូ ឆ្នាំ2017 រួចមក ថ្មីនេះៗក្រុមហ៊ុន បានដាក់ចេញនូវគោលការណ៍បង់ប្រាក់ថ្មីបំផុតដែលពុំធ្លាប់មានពីមុនមក ហើយមានតែនៅគម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ដោយក្នុងនោះអតិថិជនចំណាយត្រឹមតែ 1.5% តែប៉ុណ្ណោះក្នុងមួយខែរយះពេល ២០ខែ ដោយគ្មានការប្រាក់ និងប្រាក់កក់ឡើយ។
គួរបញ្ជាក់ផងដែរថា ផ្ទះវីឡាភ្លោះសាគូរ៉ា “Sakura Twin” មានទំហំផ្ទះ 8m x 10m និងទំហំដី 10m x 16m ដែលរួមមាន 3បន្ទប់គេង និង 3បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ1 ផ្ទះបាយ1 ព្រមទាំងកន្លែងចតឡានបាន2 ផងដែរ។
សូមអញ្ជើញអតិថិជន មកសាកសួរព័ត៌មាន ឬធ្វើការកក់ នៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (ចំងាយពីស្ពានជ្រោយចង្វារ 7គីឡូម៉ែត្រ) ក៏ដូចជាទទួលយកនូវការបញ្ចុះតម្លៃ ឱកាសប្រូមិសិនពិសេសពីគម្រោងអ័រគីដេវីឡា ដឹបូតានិចស៊ីធី។ ព័ត៌មានបន្ថែម ៖ 085 999 809 រឺ 098 733 333.
Facebook: https://www.facebook.com/orkidevilla/?ref=br_rs