(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាសបង្គាប់តែងតាំង បុគ្គលសំខាន់២រូប ជាសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិទី៤។
តាមព្រះរាជក្រឹត្យនេះ សមាជិកព្រឹទ្ធសភា ដែលត្រូវបានព្រះមហាក្សត្រតែងតាំងរួមមាន៖
ទី១៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
ទី២៖ លោកស្រី អ៊ុំ សូម៉ានី
តាមច្បាប់ សមាជិកព្រឹទ្ធសភា នៅអាណត្តិទី៤នេះ ត្រូវមានចំនួន៦២រូប ក្នុងនោះមានសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវជ្រើសតាំង ដោយរដ្ឋសភាតាមសំឡេងភាគច្រើន។ ដោយឡែកសមាជិកព្រឹទ្ធសភាចំនួន៥៨រូបទៀត ដែលត្រូវជ្រើសតាមការបោះឆ្នោតជាអសកល ដោយសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់៕