(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក ជួរ លឹមហួត និង លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រឹទ្ធសភាអនុម័តទាំងស្រុងឥតកែប្រែលើ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត
២៖ សម្ដេចតេជោ ហ៊ុន សែន៖ ច្បាប់នៅកម្ពុជាអនុញ្ញាតឲ្យរថយន្ដដឹកជញ្ជូន មានប្រវែងវែងបំផុតត្រឹម ១៦ម៉ែត្រ ហើយគ្មាននរណាល្ងង់ ទៅកាត់ទូរកុងតឺន័រឡើយ
៣៖ សម្តេចតេជោ ហ៊ុន សែន ព្រមានតាមវ៉ៃដល់ផ្ទះចំពោះអ្នកមានផែនការធ្វើបាតុកម្ម «ដុតរូបប្រឆាំងសម្តេច» នៅអូស្រ្តាលី
៤៖ សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗចំពោះវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគន្ធបុប្ផាដែលនិយាយថា កូនស្រីរបស់សម្តេចនឹងទៅគ្រប់គ្រងនៅមន្ទីរពេទ្យគន្ធបុប្ផា
៥៖ សម្ដេចតេជោ ហ៊ុន សែន ស្នើកម្មករ-កម្មការិនី ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្ម
៦៖ អនុសាសន៍ថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល៖ ប្រសិនមានថៅកែរត់ចោលកម្មករ ក្រសួងការងារ និងផ្នែកពាក់ព័ន្ធត្រូវបើកប្រាក់ឈ្នួលជូនកម្មករឲ្យអស់ជាមុនសិន ចាំដោះស្រាយបញ្ហាផ្សេងទៀតតាមក្រោយ
៧៖ សម្តេចតេជោ ហ៊ុន សែន ទាត់ចោលព័ត៌មានថា អង្គការសហប្រជាជាតិមក មកគាបសង្កត់រដ្ឋាភិបាលកម្ពុជា
៨៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យប្រតិបត្តិករដោះមីនទាំងអស់ ទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដូចកម្មករ
៩៖ បុរសខ្លាំងតេជោ ហ៊ុន សែន៖ ជនទាំងឡាយដែលល្មើសច្បាប់របស់កម្ពុជា ត្រូវជាប់ទោសទាំងអស់ ទោះបីត្រកូល ហ៊ុន ឬត្រកូលណាក៏ដោយ
១០៖ សម្តេចតេជោ ហ៊ុន សែន ព្រមានថា សេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ចេញមិនរួចទេ បើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
១១៖ មន្ត្រីសុខាភិបាល៖ នៅកម្ពុជាការសម្រាលកូនតាមផ្ទះស្ទើរតែលែងមាន ខណៈការសម្រាលកូនតាមមន្ទីរពេទ្យរដ្ឋ កើនដល់ជាង៨០ភាគរយ
១២៖ ១ឆ្នាំមកនេះ ជប៉ុនបានផ្តល់ជំនួយឥតសំណង ៣១៩លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គម្រោងចំនួន៦
១៣៖ ទីបំផុតនៅព្រឹកថ្ងៃនេះក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន
* ព័ត៌មានអន្តរជាតិ ( International News)
១៖ មន្ត្រីជាន់ខ្ពស់ UN «ស្វាគមន៍ការបោះឆ្នោតនៅអ៊ីរ៉ាក់» ដែលមានបក្សនយោបាយជាង ២០០ ចូលរួមប្រកួតប្រជែង!
២៖ ព័ត៌មានលម្អិត ជុំវិញករណីធ្លាក់យន្តហោះស្លាប់មនុស្ស ៦៥នាក់ នៅតំបន់ភ្នំទឹកកក នៃប្រទេសអ៊ីរ៉ង់!
៣៖ តាមពិតអនុប្រធានាធិបតីអាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ» តែកូរ៉េខាងជើងបានលុបចោលជំនួប នៅនាទីចុងក្រោយ
៤៖ ប្រធានាធិបតីអ៊ុយក្រែន ចុះហត្ថលេខាលើច្បាប់ថ្មី ដើម្បីទាញតំបន់បះបោរយកមកគ្រប់គ្រងវិញ តែរុស្ស៊ីចោទថា ជាការត្រៀមបង្កសង្គ្រាម!
៥៖ អ្នកគូររូបត្លុកឌឺដងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី «ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារមួយខែ និងពិន័យប្រាក់ ៧,៧០០ដុល្លារ»
៦៖ រដ្ឋាភិបាលហ្វីលីពីន «ទាត់ចោលរបាយការណ៍អាមេរិក» ដែលចោទប្រកាន់ធ្ងន់ធ្ងរមកលើ លោក ឌូតឺតេ ៕