សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមុខតំណែង ប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
21-02-2018 19:18
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យតែងតាំងប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន២រូប។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
នៅក្នុងអនុក្រឹត្យបានសម្រេចដូចខាងក្រោម៖ ទី១៖ តែងតាំងលោកឧត្តមសេនីយ៍ទោ យី សិទ្ធិ អត្តលេខ០៥១០៨ ពីអនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ ទៅជាប្រធាននាយកដ្ឋានអនុវត្តច្បាប់ និងទី២៖ តែងតាំងលោក លឹម តុងហួត ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៦ ពីអនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា ទៅជាប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា។
សូមអានខ្លឹមសារលម្អិត នៅក្នុងអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖