Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំព្រះសង្ឃនៅកម្ពុជា និងពុទ្ធបរិស័ទប្រមាណ១០០០អង្គ\នាក់ ដឹកនាំធម្មយសត្រា ចូលរួមបុណ្យបញ្ចុះខណ្ឌសីមា វត្តខ្មែរលុម្ពិនី ប្រទេសឥណ្ឌា និងនេប៉ាល់រយៈពេល៨ថ្ងៃ

21-02-2018 19:10

(ភ្នំពេញ)៖ នៅទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា បានដឹកនាំប្រតិភូដែលមានឧបាសក ឧបាសិកា ប្រមាណ១០០០អង្គ/នាក់ ដោយបានចែកជា៨ក្រុម ធ្វើដំណើរជាបន្តបន្ទាប់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ទៀតទៅប្រទេសនេប៉ាល់ ចូលរួមកាត់ប្ញសីមានៅទីនោះដោយមានលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ ក៏បានអញ្ជើញជាមួយផងដែរ។

ក្នុងដំណើរនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានព្រះមហា តែម ម៉ាច ក៏បានមានសង្ឃដិកាថ្លែងអំណរព្រះគុណ អរគុណដល់ មហាឧបាសិកា ប៊ុន ស៊ាងលី ម្តាយបង្កើតសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមន្ត្រីរាជការ ព្រមទាំងពុទ្ឋបរិស័ទខ្មែរ ដែលបានចូលរួមក្នុងការកសាងវត្តខ្មែរ នៅលើទឹកដីពុទ្ធភូមិ ជាដែនកំណើតនៃព្រះពុទ្ធ ជាប្រវត្តិសាស្ត្រនៃព្រះ និងជាមុខមាត់ នៃព្រះជាណាចក្រកម្ពុជា ដែលមានវត្តខ្មែរនៅទីនោះ ដែលបង្ហាញពីការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម័យតេជោ ហ៊ុន សែន។

ក្នុងការរៀបចំបុណ្យបញ្ចុះសីមានេះ មានការអញ្ជើញជាអធិបតីពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រផងដែរ។ ដូច្នេះបើពុទ្ឋបរិស័ទទទួលបានកុសលផលបុណ្យតាមសទ្ធាជ្រះថ្លា ក្នុងពិធីបញ្ចុះខណ្ឌសីមាជាប្រវត្តិសាស្ត្រលើទឹកដី ពុទ្ធភូមិ កន្លែងព្រអង្គប្រសូត្រ។

​គួរ​រំលឹក​ដែរ​ថា កម្មវិធីបុណ្យប្រារព្ធធ្វើ៤ថ្ងៃ៣យប់ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ១២ ដល់១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃ២៨ ខែកុម្ភ: គ.ស២០១៨៕