(បន្ទាយមានជ័យ​)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលការសាងសង់ អគារសិក្សានៅវិទ្យាល័យមង្គលបុរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ក៏បានពិនិត្យមើលសំណូមពរ និងការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឃិឡិ ឃុំបន្ទាយនាង និងសហគមន៍អីស្លាមសាលាបឋមសិក្សាព្រែករពៅ នៅឃុំឬស្សីក្រោក ដើម្បីដោះស្រាយបញ្ហាមួយចំនួនផងដែរ។

នៅរសៀលថ្ងៃដដែល នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានចុះពិនិត្យមើលការកសាងមណ្ឌលសំចតសម្រាប់ពលករនៅក្រុងប៉ោយប៉ែត ដើម្បីជម្រុញក្រុមការងារសាងសង់ឲ្យបានឆាប់៕