(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានអះអាងថា អាមេរិកបានបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់ខ្លួនក្នុងការរក្សាការសន្ទនា និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងកម្ពុជា។
ការអះអាងនេះបានធ្វើឡើងក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូរបស់សភាសហរដ្ឋអាមេរិក ដឹកនាំដោយលោក Rodney Frelinghuysen ប្រធានគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកាជាតិនៃរដ្ឋសភាអាមេរិក (US House Committee on Appropriations)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួប ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ខាងក្រោមជាព័ត៌មានលំអិតនៃជំនួបរវាងទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូរបស់សភាសហរដ្ឋអាមេរិក៖