(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ដែលបើកការហែក្បួនឃោសនាបោះឆ្នោត។ នេះបើតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប ទើបចេញផ្សាយនៅរសៀលថ្ងៃនេះ។

តាមការប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនា នៅរាជធានី-ខេត្តមួយចំនួនដូចជា នៅខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំងជាដើម។

គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនមានសកម្មភាពឃោសនាទេសម្រាប់ថ្ងៃនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖